ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរ! ស្ថាប័នកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ត្រូវរាជរដ្ឋាភិបាលបញ្ចប់តួនាទី

8 ខែ មុន 626 តូ សុផល

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្តដល់អ្នកវិយោគមកកម្ពុជាកាន់តែ ច្រើន រាជរដ្ឋា ភិបាលបានសម្រេចបញ្ចប់តួនាទី

ស្ថាប័នត្រួតពិនិត្យការនាំទំនិញចេញចូល(កាំកុងត្រូល)របស់អគ្គនាយករដ្ឋានក្រសួងពាណិជ្ជកម្ម។ នេះបើសម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី២២ខែកុម្ភៈយ៉ាងដូច្នេះថា«ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោ គនៅកម្ពុជាកា ន់តែច្រើន»។

សម្តេចបានលើកឡើងថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែ សម្រួល ស្ថាប័នមា នសមត្ថ កិច្ចត្រួតពិនិ ត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹង ភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផ លប្រយោជន៍ កាន់តែច្រើ នឡើង ដែលមានខ្លឹម សារខាងក្រោមៈ
មាត្រា១.- ត្រូវបានបញ្ចប់តួនាទី និងភារកិច្ច ត្រួតពិនិត្យ ទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និង បង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែន អន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ច ពិសេស ទីកន្លែងសន្និធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិ និត្យទំនិញនាំចេញ-នាំចូល ផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

និង
មាត្រា២.- អគ្គនាយកដ្ឋានគយ និងរដ្ឋាករក ម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាស្ថាប័ន តែមួយ គត់មានសមត្ថកិច្ចក្នុង ការត្រួ តពិនិត្យ ទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រតំបន់ សេដ្ឋកិច្ចពិសេសទីកន្លែង សន្ធិធិ គយ បណ្ដោះអា សន្ននិងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ