ព្រឹតិ្តការណ៍ថ្មីៗ

ស្ថានភាពជំងឺរបស់តារាកំប្លែង នាយ ១០៦ សង់សុីស ដែលកើតជំងឺលើសឈាម សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ពេលនេះបានធូបន្តិចហើយ !

2 ឆ្នាំ មុន 5 តូ សុផល

ភ្នំពេញ៖ កាលពីព្រឹកមិញ តារាកំប្លែង នាយ ១០៦ បានចូលមន្ទីពេទ្យសង្រ្គោះបន្ទាន់ដោយបញ្ហាលើសឈាមមកដល់មោ៉ងនេះនាយបានធូបន្តិចហើយ តែមិនទាន់បានអនុញ្ញាតអោយចេញពីមន្ទីពេទ្យទេ ដោយលោកវេជ្ជបណ្ឌិតអោយសំរាកបន្តសិនដើម្បីតាមដាមជំងឺបន្ត ! ផេកសិល្បករកម្ពុជាបានសម្ភាសន៍ជាមួយ លោកតុលារ ដែលជាកូន នាយសង់សុីស ដោយលោកតុលារនិយាយថាៈ ពេលនេះលោកពុកបានធូបន្តិចហើយ តែលោកគ្រូពេទ្យមិនទាន់អោយចេញទេ ដោយតាមដានជំងឺលោកពុកបន្តណាបង ! លោកពុកសំរាកនៅមន្ទីពេទ្យអង្គធំផ្លូវកម្ពុជាក្រោម ! បើមានអីប្រែប្រួលខុសធម្មតាចាំខ្ញុំប្រាប់បងបន្តទៀត ។ ចំនែកឯ Account Facebook របស់តារាកំប្លែង គឺអ្នកនាង ការឆយ ដែលត្រូវជាកូន នាយ ១០៦ សង់សុីសក៏បានបង្ហោះសារយ៉ាងខ្លីដែរថា ពុកបានធូហើយ ..! ។
ផេកសិល្បករកម្ពុជាសូមជូនពរដល់ នាយ ១០៦ សង់សុីស ទទួលបាននូវសុខភាពល្អ ដើម្បីបន្តអាជីបសិល្បៈបំរើអារម្មណ៍ទស្សនិកជនបន្តទៀត ។
អត្ថបទដោយ លោក អឹុម ជីវា៉

image image image image}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!