​ ឯកឧត្ដម​ គួច​ ចំរើន អញ្ជើញចូលរូមរំលែកទុក្ខ ក្រុមគ្រួសារ លោកគ្រូ​ សុខ​ ទែល​

3 ខែ មុន 268 តូ សុផល

ខេត្តកំពង់ចាម​ ៖ ក្រោយពីទទួលបានព័ត៍មាន លោកគ្រូបង្រៀនម្នាក់ ជួបគ្រោះថ្នាក់ចរាចរ​ណ៍​ នៅរាជធានីភ្នំពេញ​ នៅរសៀល​ ថ្ងៃទី​២១​ខែកុម្ភៈ ២០១៩នេះ ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ និងជាអនុប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ ឯកឧត្ដម​ ឯកឧត្ដម​ ប៉ុង​ យ៉េន​ ប្រធានគណៈកម្មការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​ បាន ចុះសួរសុខទុក្ខ​ និងពាំនាំអំណោយកាកបាទក្រហម​កម្ពុជា​ របស់សម្តេចកតិ្តព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ​កាកបាទក្រហម​កម្ពុជា​ មកប្រគល់ជូនគ្រួសារសព​​ លោកគ្រូ​ សុខ​ ទែល​ អាយុ៤៨ឆ្នាំ​ ជាគ្រូបង្រៀននៅវិទ្យាល័យ បឹងត្របែក ដែលទទួលមរណ:ភាព ដោយឧប្បវទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍​ នៅរាជធានីភ្នំពេញ​កាលពីថ្ងៃទី២០ខែកុម្ភៈ​ ២០១៩។

បច្ចប្បន្ន​សពជនរងគ្រោះ​ ត្រូវបានតម្កល់ទុកនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិស្វាយលេី​ ឃុំស្វាយសាច់ភ្នំ​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ ដេីម្បីធ្វេីប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!