ព្រឹតិ្តការណ៍ថ្មីៗ

៣នាក់ទៀតហើយ! ពាក់ព័ន្ធនិងគ្រឿងញៀន ត្រូវ នគរបាលប៉ុស្ត៍ស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួន

7 ខែ មុន 477 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួន ករណីប្រើរប្រាស់និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់បានជាបន្តបន្ទាប់ ដកហូតបាន៣កញ្ចប់តូច។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ យ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខផ្សារឯករាជ្យបី តាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដកហូតបានក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច ឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នៅសារធាតុគ្រឿងញៀន ។

ចំណែកជនសង្ស័យ២នាក់ទៀត ទី១ឈ្មោះ វន វុត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងទី២ឈ្មោះ ចន ព្រិច ភេទប្រុស អាយុ២៤ឆ្នាំ ភេទប្រុស ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មុខរបរសន្តិសុខ។ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខផ្សារឯករាជ្យបី តាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដកហូតបានក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួនតូកញ្ចប់តូចជនសង្សយ័ទាំងនេះត្រូវសមត្តកិច្ចឃាត់ខ្លួនពីបទប្រើរប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀនរួមនិងដកហូតម៉ូតូចំនួន១គ្រឿងម៉ាកMSXពាក់ស្លាកលេខភ្នំពេញ1FN-519។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ