ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូឌុបគ្នាឆ្លងកាត់គោលដៅត្រួតពិនិត្យ ឃើញសង្ស័យ ឃាត់ឆែកឆេរ ឃើញគ្រឿងញៀនមែន!

8 ខែ មុន 45 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣​ បានឃាត់ខ្លួនជនសង្ស័យបីនាក់​ ក្នុងពីរករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ខណៈដែលពួកគេជិះម៉ូតូឌុបគ្នាឆ្លងកាត់គោលដៅត្រួតពិនិត្យនៅចំណុច​ផ្លូវ​ វេងស្រេង​ ភូមិដំណាក់ធំ២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ កាលពីថ្ងៃទី​ ២១​ ខែ​ កុម្ភៈ ឆ្នាំ​ ២០១៩​ ។

លោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានអោយដឹងថា ជនសង្ស័យទាំងបីនាក់

ទី១ ឈ្មោះ វន វុត អាយុ ២៥ឆ្នាំ។
ទី២ ចិន ព្រិច អាយុ ២៤ ឆ្នាំ អ្នកទាំងពីរស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យបី។ ចំណែកទី3ឈ្មោះយ៉ាង អាយុ ២៤ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមិនប្រាកដ។

នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣បន្តថា ការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើនេះ​ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលតែងតែដាក់គោលដៅត្រង់ចំណុចខាងលើដើម្បីអនុវត្តន៍ច្បាប់ចរាចរ​ ក៏ដូចជាពួនស្ទាក់ចាប់រាល់ជនណាដែលសង្ស័យជិះកាត់​ដើម្បីឆែកឆេរត្រួតពិនិត្យ​ រហូតដល់ម៉ោងកើតហេតុ​ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលក្នុងគោលដៅ​ត្រួតពិនិត្យ​ ភ្លាមៗសមត្ថកិច្ច ឃើញសង្ស័យក៏ចាប់សួរនាំនឹងឆែកខ្លួនជនសង្ស័យឃើញថ្នាំញៀនមួយចំនួន​។ ចំណែកម្នាក់ទៀតជនជាតិវៀតណាមដើរក្នុងភូមិខាងលើសង្ស័យក៏ហៅសួរនាំរកឃើញថ្នាំ២កញ្ចប់ ដូច្នេះសមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនយកមកកាន់ប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី៣​តែម្តង។

ក្រោយការសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ដើម្បីចាត់ការបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ