ព្រឹតិ្តការណ៍ថ្មីៗ

តុលាការសម្រេចដាក់គុក ស្រីម្នាក់  ៣០ឆ្នាំ និងពិន័យ ១ម៉ឺនដុល្លារ រឿងដឹកគ្រឿងញៀន ជិត៤គីឡូ

3 ខែ មុន 99 តូ សុផល

ភ្នំពេញ៖ ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ត្រូវតុលាការ ប្រកាសសាលក្រម សម្រេចផ្តន្ទាទោស

កំណត់រយៈពេល ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០លានរៀល ក្នុងសំណុំរឿង គ្រឿងញៀន។

លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ឈ្មោះ ឈី ស៊ីថន ភេទស្រី អាយុ ៣០ឆ្នាំ ជាជនជាតិខ្មែរ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមជម្រាបជូនថា នៅក្នុងសវនាការលើអង្គសេចក្តី កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជនជាប់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការ។

គួររំលឹកថា កម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ជនជាប់ចោទខាងលើ កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប្រៃសណីយ៍កម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឃាត់ខ្លួន ជនជាប់ចោទ នៅពេលដែលកំពុងរងចាំទទួល បញ្ញើ ជាគ្រឿងញៀនប្រភេទ អិចស្តាហ្ស៊ីគ្រាប់ (MDMA) ទម្ងន់សរុប ៣,៤០០ ក្រាម ដែលបានផ្ញើចេញពីប្រទេសប៊ែលហ្ស៊ិក មកប្រទេសកម្ពុជា តាមប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!