ព្រឹតិ្តការណ៍ថ្មីៗ

ហេតុតែចង់បានដីអ្នកដទៃដោយខុសច្បាប់ លោកស្រី លី សុខងីម ខំបំភ្លៃការពិត

8 ខែ មុន 191 តូ សុផល

ភ្នំពេញ៖ លោកមេធាវី ហាក់ សៀកលី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានអះអាងថា

កូនក្តីរបស់លោកពិតជាម្ចាស់ដីស្របច្បាប់ទាំង៣៦ប័ណ្ណ នៅក្នុងខេត្តព្រះសីហនុ ដោយបានពីការទិញលក់ត្រឹមត្រូវតាំងពីអំឡុងឆ្នាំ២០០៧មកម្ល៉េះ។

ប៉ុន្តែនៅអំឡុងឆ្នាំ២០១៣ ស្រាប់តែមានឈ្មោះ អ៊ួង ទិត្យជេដ្ឋា, ឈ្មោះ ហុក វុធឌី, ឈ្មោះ អួង សន និងឈ្មោះ ហុង សឹមអាន មកប្តឹងទាមទារដីនោះពីកូនក្តីរបស់លោក ស្ថិតនៅភូមិភូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានឈ្មោះ លី សុខងីម ជាមេខ្លោង ហើយខំបំភ្លៃការពិត ព្រោះតែចង់បានដីអ្នកដទៃដោយខុសច្បាប់។

បន្ទាប់ពីប្តឹងគ្នា ទាមទារដីខាងលើ ចាប់តាំងពី សាលាដំបូងខេត្តព្រះសីហនុ រហូតដល់តុលាការកំពូល គឺតុលាការគ្រប់ជាន់ថ្នាក់ បានសម្រេចឲ្យភាគីកូនក្តី របស់លោកមេធាវី ហាក់ សៀកលី ឈ្នះក្តី និងទទួលបានដីទាំង៣៦ប័ណ្ណនោះ។

សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានអនុវត្តដីការក្សាការពារ ដើម្បីយកដីខាងលើប្រគល់ជូនម្ចាស់ដីតាមផ្លូវច្បាប់។

នៅពេលចុះអនុវត្តដីការសម្រេចការពារលេខ.៩៣តរ/១៩ ចុះថ្ងៃទី១៦ខែមករា ឆ្នាំ២០១៩របស់សាលាដំបូងខេត្តព្រះសីហនុ នោះ ប្រជាពលរដ្ឋ ចំនួន៦គ្រួសារ ដែលត្រូវកូនបំណុលឈ្មោះ លី សុខងីម ជួលឲ្យទៅរស់នៅចាំដីទំនាស់នោះ បានព្រមចាកចេញ និងរុះរើផ្ទះរបស់ពួកគាត់ចេញពីដីនោះ ដោយសន្តិវិធី មិនមានការតវ៉ាអ្វីឡើយ។

ទីតាំងដីទំនាស់មានទំហំជាង៨០ហិកតា ស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងភមិសាស្ត្រ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានម្ចាស់ឈ្មោះ ម៉ុកប៉ូ ប៉ុនរិទ្ធិ, ឆាយ ណយ និងឈ្មោះ ហូ សារេត មានលំនៅនៅភ្នំពេញទាំងអស់គ្នា។

លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ដីការរក្សាការពារនេះត្រូវតែអនុវត្តដោយតម្រូវឲ្សហកូនបំណុលប្រគល់ការកាន់កាប់ដី រុះរើសំណង់អានាធិបតេយ្យ និងចាកចេញពីលើដីកម្មសិទ្ធរបស់ខ្លួនជាបណ្តោះអាសន្នសិន ដើម្បីរងចាំតុលាការសម្រេចសំណុំរឿងអង្គសេចក្តីចប់ជាស្ថាពរ។

គួរបញ្ជាក់ថា ក្នុងការអនុវត្តដីការនេះបានដំណើរការដោយរលូនពុំមានការរារាំង ឬជំទាស់តវ៉ាណាមួយពីភាគីទំនាស់ ឬក្រុមប្រជាជន ដែលត្រូវបានគេជួលឲ្យស្នាក់នៅចាំដីលើទីតាំងដីទំនាស់នោះទេ។

យោងតាមការបញ្ជាក់ពីមន្រ្តីជំនាញឲ្យដឹងថា ខ្ទមចាំដីចំនួន៩ខ្នង ត្រូវបានរុះរើចេញ ក្នុងនោះខ្ទមចំនួន០៦ខ្នងមានមនុស្សរស់នៅ ចំណែកខ្ទមចំនួន០៣ខ្នងទៀតត្រូវគេសង់ចោលមិនមានមនុស្សរស់នៅឡើយ៕ (ដោយ៖ ប្អូនធម៌)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ