ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខសម្តែងការគួរសមជាមួយ ឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង

3 ខែ មុន 91 តូ សុផល

ខេត្តរតគិរី៖ នាល្ងាចថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដឹកនាំប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញសួរសុខទុក្ខសម្តែងការគួរសមជាមួយ ឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាកម្ពុជា នៅភូមិគ្រឹះ ឯកឧត្តម ព្រឹទ្ធាចារ្យ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតគិរី។

ក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការនឹករលឹកចំពោះឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជា ឥស្សរជនម្នាក់ដែលមួយជីវិត ឯកឧត្តមព្រឹទ្ធាចារ្យបានលះបង់កម្លាំងកាយ កម្លាំង ចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ ។

សម្តេចក្រឡាហោម បានជូនពរឯកឧត្តម ព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ ឆាប់ជាពីជម្ងឺរោគាព្យាធិទាំងឡាយទាំងពួងជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ។


ជាកិច្ចឆ្លើយតបឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចក្រឡាហោម ស ខេងដែល​បានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកសួរសុខទុក្ខឯកឧត្តមដល់គេហដ្ឋានដែលនេះសរបញ្ចាក់អោយឃើញពីទឹកចិត្តគោរពស្រលាញ់គ្នាទៅវិញទៅមក។ឯកឧត្តមព្រឹទ្ធាចារ្យជូនពរសម្តេច ក្រឡាហោម សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ច ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!