ព្រឹតិ្តការណ៍ថ្មីៗ

អាណិតខ្លោចចិត្ត!ទារិកាម្នាក់លង់ទឹកស្លាប់ក្នុងធុង

8 ខែ មុន 34 តូ សុផល

បន្ទាយមានជ័យ៖នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០១៩ មានករណីលង់ទឹកធុងបណ្តាលអោយក្មេងស្រីម្នាក់អាយុ១ឆ្នាំ៦ខែ ស្លាប់យ៉ាងអាសូរខណៈម្តាយទុកចោលអោយទឹកម្នាក់ឯង។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិវាលរហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានអោយដឹងថាៈកុមារងគ្រោះឈ្មោះ ស្រីទូច ដែលមានម្តាយឈ្មោះ សំ កក្តដា ភេទស្រី អាយុ២៦ឆ្នាំ ឪពុកឈ្មោះ ធី ថន ភេទប្រុស អាយុ២៧។

បច្ចុប្បន្នសពកុមារងគ្រោះត្រូវបានក្រុមគ្រួសារ កំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានក្នុងភូមិ ឃុំកើតហេតុខាងលើ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ