ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយលើកទៀត ឃាត់មនុស្ស៥នាក់!

3 ខែ មុន 64 តូ សុផល

ភ្នំពេញ៖ ទទួលបានការចង្អុរបង្ហាញពី លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌ បានបញ្ជាកំលាំងជំនាញអធិការដ្ធាន និង ប៉ុស្ត៍  សហការណ៍កំលាំងសាលាខណ្ឌ ធ្វើការបង្ក្រាបទីតាំង បើកល្បែងសុីសង (ហ្គេមបាញ់ត្រី) មួយកន្លែង។

ប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៩ ម៉ោង១៥ និង ០០នាទីនៅចំនុចផ្ទះលេខ១៣៣ ផ្លូវបេតុងក្រុម១ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងនោះសម្ថកិច្ចបានឃាត់ខ្លួនចំនួន៥នាក់ ប្រុស៥នាក់។

ទី១ ឈ្មោះម៉ុត ថារ៉េត ភេទប្រុសអាយុ២៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ១៣៣ផ្លូវបេតុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ (គ្មានសារធាតុញៀន)។
ទី២ ឈ្មោះជ្រិន ទីភេទប្រុស១៧ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះ១៣៣ផ្លូវបេតុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ (គ្មានសារធាតុញៀន)។
ទី៣ ឈ្មោះ សុខ ឌីភេទប្រុសអាយុ២៩ឆ្នាំមុខរបរកម្មករស្នាកនៅផ្ទះជួលផ្លូវបេតុងសង្កាត់ទួលសង្កែ (គ្មានសារធាតុញៀន)។
ទី៤ ឈ្មោះ ពឿន ប៉ក់ភេទប្រុសអាយុ១៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលផ្លូវបេតុងសង្កាត់ទួលសង្កែទី១ គ្(គ្មានសារធាតុញៀន) ។
ទី៥ ឈ្មោះ អាត ចិត្តភេទប្រុសអាយុ២៩ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលផ្លូវបេតុងសង្កាត់ទួលសង្កែទី១ (គ្មានសារធាតុញៀន)។

សំភារៈ ដកហូតរួមមាន ៖ ទូហ្គេម២គ្រឿង និង ប្រាក់រៀលមួយម៉ឺនរៀល(១០០០០រ)

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!