ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែង នៅចំណុចផ្លូវរថភ្លើង ភូមិចុងខ្សាច់

7 ខែ មុន 83 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង១៤ និង ៣០នាទីនៅចំនុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុម៨ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ កំលាំងជំនាញអធិការដ្ធានខណ្ឌឬស្សីកែវ និងកម្លាំងប៉ុស្តិ៍ បានសហការណ៍ជាមួយកំលាំងគណបញ្ជការឯកភាពខណ្ឌឬស្សីកែវ បានធ្វើការបង្ក្រាបទីតាំងកល្បែងសុីសង (ហ្គេមបាញ់ត្រី) មួយកន្លែង ក្នុងនោះសម្ថកិច្ចឃាត់ខ្លួនមនុស្សស្រីម្នាក់ មាន ឈ្មោះ ណា វី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។

សំភារះដកហូតរួមមាន៖ ទូហ្គេមគ្រឿងមួយចំនួន និង ប្រាក់រៀលមួយម៉ឺនរៀល(១០០០០រៀល)

ជនសង្ស័យ និង វត្ថុតាំងខាងលើ ត្រូវអធិការដ្ឋានខណ្ឌ កសាងសំណុំរឿងតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ