ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ៣  ហ៊ុន ជា ៖ ” បញ្ហាដីធ្លី បញ្ហាទឹកភ្នែក “

8 ខែ មុន 633 តូ សុផល

មុននេះ បន្តិច ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ជា បានសរសេរវបង្ហោះក្នុងគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ ស្របពេលដែលប្រទេសជាតិមានស្ថេរភាព នឹងការរីកចំរើន បានធ្វើការទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក នឹងក្រៅស្រុកមកវិនិយោគនៅក្នុងប្រទេសកម្ពុជាស្ទើរគ្រប់វិស័យ។ ហើយបញ្ហាវិវាទដីធ្លីក៏កំពុងតែប្រឈរមុខនឹងបញ្ហាជាងគេ ដែលបានធ្វើអោយប្រមុខថ្នាក់ដឹកនាំមានការព្រួយបារម្ភយ៉ាងខ្លាំង ។

ហើយខ្ញុំបានឃើញសឹងតែគ្រប់ប្រព័ន្ធសារព័ត៌មានបានបង្ហោះរៀបរាប់ពីបញ្ហារបស់ប្រជាពលរដ្ឋចំពោះបញ្ហាដីធ្លីនេះ។ ដូច្នេះសូមបងប្អូនអ្នកវិនិយោគទាំងអស់ សូមយកតែអ្វីដែលបងប្អូនវិនិយោគទៅបានហើយ។ ម្យ៉ាងទៀតបងប្អូនមន្រ្តីពាក់ព័ន្ធ មេត្ដាជួយធ្វើយ៉ាងណាអោយមានគោលការឈ្នះ ឈ្នះ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរយើងផង។

” កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ”

ហើយខ្ញុំសង្ឃឹមថា បងប្អូនមន្រ្តីពាក់ព័ន្ធលើវិស័យដីធ្លី នឹងជួយរំលែកការលំបាករបស់ប្រមុខថ្នាក់ដឹកនាំអោយបានល្អប្រសើរជាងនេះទៀត។

សំរាប់ខ្ញុំ, ខ្ញុំស្រលាញ់តែ ការធ្វើបុណ្យ នឹងជួយដល់ប្រជាពលរដ្ឋខ្មែរដែលជួបការលំបាក តាមលទ្ធភាពដែលខ្ញុំមាន ហើយខ្ញុំមិនចង់ពាក់ព័ន្ធរឿងបញ្ហាដីធ្លីនេះទេ តែដោយខ្ញុំគិតថាវាល្មមសមរម្យហើយដែលបងប្អូនខ្មែរចេះជួយគ្នា នឹងឈប់ធ្វើបាបប្រជាជនខ្មែរខ្លួនឯងទៀតទៅ។

ជាចុងក្រោយខ្ញុំក៏សូមអភ័យទោសផងដែរ ប្រសិនបើការលើកឡើងរបស់ខ្ញុំមានប៉ះពាល់ដោយប្រការណាមួយ តែខ្ញុំគ្មានបំណងអាក្រក់ទេ គឺគ្រាន់តែចង់ឃើញខ្មែរចេះជួយគ្នា កុំធ្វើបាបរាស្រ្ដព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន
!!!!!សូមគិតពីប្រយោជន៍ប្រទេសជាតិផង!!!!។
ពីខ្ញុំបាទ ហ៊ុន ជា 🇰🇭  🇰🇭

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ