ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ចេញបម្រាម៣ចំណុច!

7 ខែ មុន 68 តូ សុផល

សេចក្តីបំភ្លឺ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ សូមជម្រាបជូនដល់សាធារណជនអោយបានជ្រាប៖
ស្តីពីស្លាកបម្រាម របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវបានដាក់នៅតំបន់ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយក្នុងបម្រាមនោះមានចំនួន០៣ចំណុច ៖

១- ហាមថត
២- ហាមស៊ីប្លេក្នុងបរិវេណប៉ុស្តិ៍
៣- ហាមធ្វើសកម្មភាព ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចច្រកទ្វារដែលបានធ្វើឱ្យបណ្តាញសារព័ត៌មាន និងភ្ញៀវធ្វើដំណើរឆ្លងកាត់មានការតិៈតៀននិងភាន់ច្រឡំថា ជាការបិទសិទ្ធិសេរីភាព ចំពោះការថតរូប និងលាក់បាំងសកម្មភាពមិនប្រក្រតីរបស់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។


គោលបំណងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ចំពោះការដាក់ស្លាកបម្រាមខាងលើនេះ គឺការឯកភាពពីគ្រប់បណ្តាស្ថាប័នពាក់ព័ន្ធក្នុងច្រកទ្វារ​ ក្នុងគោលបំណង ដើម្បីបម្រើដល់ការងារគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខ និងការត្រួតពិនិត្យលើគ្រប់មធ្យោបាយធ្វើដំណើរ មនុស្ស និងទំនិញផ្សេងៗ ដែលប្រជាពលរដ្ឋក្នុងតំបន់ដឹកទំនិញ និងភ្ញៀវទេសចរជាតិ-អន្តរជាតិធ្វើដំណើរចូល-ចេញប្រចាំថ្ងៃ។ 


ដោយជួបបញ្ហាប្រឈមកន្លងមក លើភាពគ្មានសណ្តាប់ធ្នាប់​របស់មធ្យោបាយដឹកអ្នកដំណើរ និងរបស់អាជីវករមួយចំនួនពេលមកដល់តំបន់ត្រួតពិនិត្យ បានស៊ីប្លេបង្ករសម្លេងរំខានដល់ភ្ញៀវធ្វើដំណើរ និងការបម្រើការងាររបស់សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងភាពរញ៉េរញ៉ៃចំពោះការថតរូបពីសំណាក់ភ្ញៀវទេសចរ ពេលសមត្ថកិច្ចកំពុងបម្រើការងារផ្តល់បែបបទចេញ-ចូល និងការថតរូបភ្ញៀវបរទេស ដោយគ្មានការអនុញ្ញាតពីភ្ញៀវ បង្ករឱ្យមានការឈ្លោះប្រកែកគ្នា រួមនិងការធ្វើអំពើមិនប្រក្រតីផ្សេងៗពីប្រជាពលរដ្ឋក្នុងតំបន់(បងប្អូនជនជាតិ )ដែលបង្កភាពរញ៉េរញ៉ៃ ដល់សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពរបស់ច្រកទ្វារអូរយ៉ាដាវ ទើបសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានដាក់ស្លាកបម្រាមខាងលើនេះ។ ដែលផ្ទុយស្រឡះខុសទាំងស្រុងចំពោះការចុះផ្សាយពីបណ្តាញសារព័ត៌មាន និងមតិភ្ញៀវទេសចរ ដែលបានរិៈគន់ដល់ស្លាកបម្រាមខាងលើ។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ពុំដែលហាមឃាត់ដល់បុគ្គល ស្ថាប័ន ឬបណ្តាញសារព័ត៌មាន ទូរទស្សន៍ កាសែត មកថតរូប ឬយកព័ត៌មាននៅក្នុងតំបន់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនោះទេ ប៉ុន្តែសូមឱ្យបុគ្គល ឬបណ្តាអ្នកសារព័ត៌មានទាំងនោះស្នើសុំ ឬជូនដំណឹងជាលាយលក្ខណ៍អក្សរ​ មកសមត្ថកិច្ចច្រកទ្វារយើងខ្ញុំ​ ដើម្បីយើងខ្ញុំស្នើសុំគោលការណ៍បន្តទៅថ្នាក់ដឹកនាំ​បន្តទៀត​ បន្ទាប់ពីបានការអនុញ្ញាត យើងខ្ញុំនឹងផ្តល់ការអនុញ្ញាត រួមនិងផ្តល់កិច្ចសហការណ៍ល្អពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអូរយ៉ាដាវ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ