ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌដង្កោ គ្មានវិធាការទប់ស្កាត់រថយន្តខ្នាតយក្សដឹកខ្ពស់ ជិតប៉ះមេឃ?

3 ខែ មុន 119 តូ សុផល

ភ្នំពេញ ៖ សកម្មភាពរថយន្តធុនធំដឹកទំនិញសំពីងសំពោង ខ្ពស់ហួសកំរឹត ល្មើសច្បាប់ នៅតែបន្តចូលទីក្រុងភ្នំពេញ

ជារៀងរាល់ថ្ងៃ អាជ្ញាធរ ខណ្ឌជាពិសេសលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ក៏ដូចជាលោក ជឹម ស៊ីថា អធិការខណ្ឌដូចជាមិនហ៊ានបង្ក្រាប ទោះជាច្បាប់ដាក់ចេញឲ្យមកអនុវត្តន៍ រាល់ការដឹកជញ្ជូន មានទាំងដាក់ផែនការរបស់លោកអភិបាលរាជធានីទៅទៀត វិធានការបង្ក្រាប រថយន្តធុនធំ ដឹកទំនិញ សំពីងសំពោងចូលក្រុង យ៉ាងណាក្តី ឃើញថាដូចគ្មានប្រសិទ្ធភាព បន្តទុកឲ្យក្រុមរថយន្តទាំងនោះធ្វើឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរ របស់រាជធានីភ្នំពេញអស់រលីង ។

ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលរាជធានីភ្នំពេញ សមត្ថកិច្ច និង ស្ថាប័នពាក់ព័ន្ធគួរ មានវិធានការតឹងរឹង ទប់ស្កាត់សារជាថ្មីទៀតមក ដើម្បីសណ្តាប់ធ្នាប់ប្រសើរក្នុងក្រុងភ្នំពេញយើងទេ ។

ពលរដ្ឋបន្តរថា ទោះជាច្បាប់ចរាចរណ៍ផ្លូវគោកកំពុងត្រូវបានរឹតបន្តឹងនិង អនុវត្តន៍នៅពេលបច្ចុប្បន្ននេះយ៉ាងណាក្តី តែនៅឃើញមានរថយន្តធុនធំ រថយន្តខ្នាតយក្ស ដឹកទំនិញសំពីងសំពោង កំពស់ខ្ពស់ ហួតកំរឹត ដែលអាចបង្កគ្រោះថ្នាក់ញឹកញាប់ ចូលមកក្នុងក្រុងភ្នំពេញយ៉ាងអនាធិបតេយ្យ ដោយគ្មានការរំខានពីសមត្ថកិច្ចនោះទេ ជាក់ស្តែង មាននៅតាមផ្លូវ២១៧ ក្នុងភូមិសាស្រ្តខណ្ឌដង្កោដោយគ្មាន អាជ្ញាធរ សមត្ថកិច្ចណាមករំខាននោះឡើយ ។

ពលរដ្ឋសំណូមពរផងដែរ ដល់ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ មេត្តាដាក់ផែនការសារជាថ្មី ទៅលើបទល្មើសសណ្តាប់ធ្នាប់ ដឹកគ្មានគោរពទៅតាមច្បាប់កំណត់ ខណៈដែលផែនការបង្ក្រាបចាស់ហាក់ដូចគ្មានប្រសិទ្ធភាព អនុវត្តន៍ចុះបង្ក្រាបចាប់មួយប្រ៉ាវ ប៉ះចំខ្សែ ស្ងាត់ទៅវិញឈឹង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!