ព្រឹតិ្តការណ៍ថ្មីៗ

យោធាថៃចាប់ខ្លួនពលរដ្ឋខ្មែរ ញ៉ឹកញាប់ នៅតំបន់ នគរបាលវរៈការពារព្រំដែនគោក ៧០២  លោកឧត្ដមសេនីយ៍ទោ ម៉ែន លី មិនខ្ចីខ្វល់? 

6 ខែ មុន 155 តូ សុផល

ខេត្តឧត្តដរមានជ័យ៖ តើ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តឧត្ដមានជ័យមានចំណត់ការយ៉ាងណា?ចំពោះភាពអសន្តិសុខបានកើតកើត ជាញឹកញាប់ ដែលពលរដ្ឋខ្មែរឆ្លងដែនចូលកាប់ ឈើក្រញូងក្នុងទឹកដីថៃ នៅតំបន់ នគរបាលវរៈការពារព្រំដែនគោក៧០២ ដែលគ្របគ្រងដោយលោកមេបញ្ជាការ វរៈសេនីយ៍ឯក គង់ សុខាន់ ។

ថ្មីម្នាក់ទៀតហើយ ពលករខ្មែរម្នាក់ឆ្លងដែនកាប់ឈើក្រញូង នៅទឹកដីថៃត្រូវបានអាជ្ញាធរថៃថៃចាប់ខ្លួនយកទៅផ្ដន់ទាទោសប្រទេសថៃកាលពីថ្ងៃទី១៤ខែគុម្ភៈឆ្នាំ២០១៩ នៅតំបន់នគរបាលវរៈការពារព្រំដែនគោក៧០២ ក្រោមការគ្របគ្រងដោយវរៈឯកគង់សុខាន់ មេបញ្ជាការ ។

ជនរងគ្រោះឈ្មោះ ឃុន ឈីវ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅផ្លូវលេខ១២ភូមិអភិវឌ្ឍសង្កាត់អូស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ ។

ពលករដែលត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចថៃ កាលពីថ្ងៃទី១៤គុម្ភៈនេះ គឺមានចំនួន៩នាក់ហើយបើគិតចាប់ពីខែមករា មកដល់ថ្ងៃទី១៥ខែគុម្ភៈនេះ នៅក្នុងតំបន់នគរបាលវរៈការពារព្រំដែនគោក៧០២ សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ ។

ដែលបានល្បីថាបានបង្ករឡើងនិង មានការគាងគរពលករឆ្លងដែខុសច្បាប់និងប្រម៉ូលទិញឈើក្រញូង ឈ្មោះ ឈឿង សក្ក័ ដែលបានរកស៊ីបទល្មើសឈើប្រណិតនៅតំបន់លោកវរៈសេនីយ៍ឯកគង់ សុខាន់ គ្របគ្រង ច្រើនឆ្នាំមកហើយ និងល្បីថាបានបង់ប្រាក់ដាក់ខែដល់អ្នកមានអំណាចជាច្រើននាក់ផ្សេងទៀត នៅខេត្តឧត្ដរមានជ័យ។

រហូតមកទល់និងពេលនេះមេឈ្មួញ ឈ្មោះឈឿង សក្ក័ នៅតែបន្តរសកម្មភាព ធ្វើចរាណ៍បទល្មើសឆ្លងដែនកម្ពុជាថៃ នៅតំបន់ នគរបាលវរៈការពារព្រំដែន៧០២ បានដោយរលូន ដ៍ដែល ទោះជាប្រជាពលរដ្ឋត្រូវបានចាប់ខ្លួនពីសំណាក់សមត្ថកិច្ចអត់ស្រាកស្រាន្ដយ៉ាងណា ក៍ដោយបើរាប់ចាប់ពីដើមខែមករា រហូតមកដល់ពាក់កណ្ដាលខែគុម្ភៈឆ្នាំ២០១៩នេះមានចំនួន៩នាក់ហើយ នេះក៍ដោយសាស្នាដៃមេឈ្មួញដ៍ល្បីឈ្មោះឈឿងសក្ក័។

ជុំវិញករណីខាងលើ លោកវរៈសេនីយ៍ឯកគង់សុខាន់ ធ្លាប់បញ្ជាក់ថាភាគច្រើនដឹកតាមរថយន្ដចូលតាមច្រកទ្វាអន្តរជាតិអូស្មាច់ និងពលករឆ្លងដែន ភាគច្រើបឆ្លងដែន នៅតាមតំបន់ដែលគ្មានកងកំលាំងយាមល្បាត ។

រហូតមកទល់និងពេលនេះមិនដឹងថាលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យ គិតយ៉ាងណា?នោះទេ ដែលសកម្មភាពអសន្តិសុខកើតឡើងអត់ស្រាកស្រាន្ដ នៅតំបន់នគរបាលវរៈការពារព្រំដែនលេខ៧០២ ដែលបង្ករឡើងដោយមេឈ្មួញឈ្មោះឈឿង សក្ក័នោះ។

រហូតមកដល់ពេលនេះសមត្ថកិច្ច នគបាលហាក់ដូចជាសំងំស្ងៀម រីឯពលករឆ្លងដែនត្រូវបាន អាជ្ញាធរថៃចាប់ខ្លួន យកទៅផ្ដន់ទាទោសប្រទេសថៃ ស្ទើរាល់ថ្ងៃ៕ ដោយ ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!