ព្រឹតិ្តការណ៍ថ្មីៗ

ករណី រំលោភយកដីរបស់ពលរដ្ឋ ១៤គ្រួសារ ត្រូវ លោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល ច្រានចោលទាំងស្រុង! 

5 ខែ មុន 82 តូ សុផល

ខេត្តឧត្ដរមានជ័យ៖  នៅថ្ងៃទី១៩ខែគុម្ភៈ ឆ្នាំ២០១៩ នេះលោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែនគោក ៧០២នៃយោធភូមិភាគទី០៤ ទឹសទី០២មរភូមិមុខខេត្តឧត្ដរមានជ័យ។

បានសុំធ្វើការបកស្រាយបំភ្លឺ ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋ ចំនួន១៤គ្រួសាររស់នៅភូមិចំការចេកសង្កាត់អូស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។

ជុំវិញការចោទប្រកាន់ពីសំណាក់ចំនួន១៤គ្រួសាររស់នៅភូមិចំការចេក ទៅលើលោកឧត្ដមសេនីយ៍ត្រីប៉ុក សុផលមេបញ្ជាវរៈការពារព្រំដែនគោកលេខ៧០២ ថាបានរំលោភយកដីរបស់ពួកគាត់អស់ចំនួន៤៣ហិតាស្ថិតនៅភូមិឃុំខាងលើ។

លោកឧត្ដមសេនីយ៍ត្រី ប៉ុកសុផល សូមបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់ របស់ប្រជាពលរដ្ឋខាងលើ។
លោកបានបញ្ជាក់ថាលោកមិនអាចទៅរំលោភយកដីរបស់ពលរដ្ឋនោះឡើយ ប្រសិនបើលោករំលោភយកដីរបស់ពលរដ្ឋដូចការចោទប្រកាន់នោះ លោកនិងទទួលខុសត្រូវចំពោះមុខច្បាប់ ។ហើយលោកសូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តឧត្ដរមានជ័ បូករួមទាំងជំនាញ សុរិយោដី ចុះសិក្សារអោយបានច្បាស់លាស់ ប្រសិនរកឃើញថាបងប្អូនប្រជាពលរដ្ឋទាំងនោះមានបណ្ណ័កម្មសិទ្ធកាន់កាប់ស្របច្បាប់ពីអាជ្ញាធរ និងមានការអាស្រ័យផលជាក់ស្ដែងមែននោះ គឺយកវិញចុះ។

លោកឧត្ដមសេនីយ៍ត្រី ប៉ក់សុផល សូមបញ្ជាក់ថា ការឈូសឆាយផ្លូវ ចល័តកងកំលាំងនៅតំបន់ឈរជើងខាងលើ ពិតជាមានមែន ដោយមានការឯកភាពពីអាជ្ញាធរគ្រប់លំថ្នាក់ រួមមានអាជ្ញាធរខេត្ត ក្រុង និងជុំនាញសុរិយោដី បូករួមទាំងតំណាងប្រជាពលរដ្ឋចំនួនបីនាក់មកឈមើលទៀតផង និងមានការឯកភាពផ្ដិតមេដៃ ពីប្រជាពលរដ្ឋដែលបានចោទប្រកាន់ខាងលើផងដែ ដែលមានឈ្មោះប៊ូ ប៊ុនថា ដែលជាតំណាងប្រជាពលរដ្ឋនោះក៍បានផ្ដិតមេដៃអោយគាត់ដែ បែជាឈ្នោះ ប៊ូ ប៊ុនថា យាយថា ទឹកហូរដល់ទីណាដីគេដល់នោះ ហើយបុគ្គលនេះដែបានដើជួលគេមកផ្ដិតមេដៃប្ដឹងលោក និងសន្យា អោយដីគេ ពេលនេះក្រុមស៊ីឈ្នួលផ្ដិតមេដៃមួយចំនួន គេចខ្លួនខ្លះហើយ។

នៅក្នុងរឿងនោះដែ លោកឧត្ដមសេនីយ៍ត្រីប៉ុកសុផល សូមអោយតុលាការជួយរកយុត្តិធម៌ជូនដល់រូបលោកផង ដែរ៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!