ព្រឹតិ្តការណ៍ថ្មីៗ

ពិធី​សាសនា​”ថៃ្ង​បុណ្យ​មាឃ​បូជា​”​ នៅវត្តមុនីរង្សីរតនារាម​ ហៅ​វត្ដម្រុំខាងជេីង​ ក្រុង​ច្បារមន

5 ខែ មុន 42 តូ សុផល


ខេត្តកំពង់ស្ពឺ​  ៖ នាព្រឹកថ្ងៃ​ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិ​ ស័ក ព.ស.២៥៦២​ ត្រូវ​នឹងថ្ងៃអង្គារ​ ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩​
នៅវត្តមុនីរង្សីរតនារាម(វត្តម្រុំខាងជើង) សង្កាត់​ស្វា​យ​ក្រវ៉ាន់​ ក្រុងច្បារមន​ មា​នប្រា​រព្វពិធីបែបសា​សនា​ “បុណ្យ​មាឃ​បូជា​”​ ក្នុ​ងឱ​កា​សនោះ​ ​លោកឧត្តមសេនីយ៍​ទោ​ សម​ សា​មួន​ ស្ន​ងការ​នគរបាល​ខេត្ត​ រួម​ជាមួយលោក​.លោ​កស្រី​ស្នងការរង​ មន្រ្ដី​នគរ​បាល​ចំណុះ​ស្នងការដ្ឋានខេត្ដ​ទាំង​អស់​​បានចូលរួមជាទ័យវត្ថុ​ ចតុបច្ច័យ​អញ្ញេីញ​រាប់​បាត្រ​ដល់ព្រះស​ង្ឍ​ ៤០០​ ​អង្គ​។

ថ្ងៃ​មាឃបូជា​ដើម្បីរំលឹកដល់ថ្ងៃដ៏​មហាអ​ស្ចារ្យ​ទាំ​ងពីរ​នៃព្រះសម្មាសម្ពុទ្ធជាអម្ចា​ស់​គឺការ​ប្រជុំម​ហា​សន្និ​ បាត​១​ និងការដាក់ព្រះជន្មាយុស​ង្ខារ​១​ ក៏​ជា​ថ្ងៃ​​ដែល​ព្រះ​ពុទ្ធ​អង្គ​ សម្ដែង​នូវ​ឱវាទ​បាតិមោក្ខ​ប្រ​ទាន​ដល់​ព្រះ​ភិក្ខុ​សង្ឃ​ជា​អរហន្ត​ទាំង ១២៥០​ អង្គ ដែល​បា​ន​មក​ចូល​រួម​ចតុរង្គសន្និបាត​«កាល​នោះ​ព្រះអង្គ​ទ្រង់​សម្ដែង​ឱវាទ​បាតិមោក្ខ ព្រោះ​​គ្រាន់​តែ​ព្រះ​អង្គ​នឹង​ឃើញ​ថា​ចង់​សម្ដែង​បាតិមោ​ក្ខ គឺ​ច​ង់​ជួប​នឹង​ពួក​ភិក្ខុ ពេល​នោះ​ព្រះ​អរហន្ត​​​​​ទាំង ១២៥​០​អង្គ សុទ្ធ​តែ​ជា​ព្រះ​អរហន្ត​លោក​និមន្ត​មក​ដោយ​ពុំ​មាន​អ្នក​និមន្ត​ទេ​ បាន​ន័យ​ថាបាន​មក​ដល់​ភ្លាម»​

ក្នុងពិធី​នោះដែរកងកម្លាំងនគរបាលខេត្ដបាន​ចូលរួម​ការពារ​សន្ដិសុខ​​ សណ្ដាប់​ធ្នាប់​​ តាំងពីថៃ្ងចាប់ផ្ដេីមពិធី​រហូតដល់ថៃ្ងបញ្ចប់​ ក្នុង​និងក្រៅ​រយៈ​ពេ​ល​ ០២ថៃ្ង​ ទទួលបាន​សុខសុវត្ថិភាព៕
សូមអនុមោទនាបុណ្យមាឃបូជា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!