ព្រឹតិ្តការណ៍ថ្មីៗ

អាជីវកម្មបូមខ្សាច់អត់ច្បាប់ សង្ស័យ ត្រូវរ៉ូវគ្នាជាមួយប្រធានមន្ទីរ៉ែ និងថាមពលខេត្តឧត្ដរមានជ័យ

5 ខែ មុន 34 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ អាជីវកម្មបូ មខ្សាច់ អត់ច្បាប់មួយកន្លែង នៅ ភូមិត្រពាំងវែង សង្កាត់កូនគ្រាល ក្រុងសំរោងខេត្តឧត្ដរមានជ័យ

សង្ស័យ​ មានការបើកភ្លើងខៀវនិងត្រូវរ៉ូវគ្នាជាមួយ លោក ភុន ឡែន ប្រធានមន្ទីរ៉ែនិងថាមពល ខេត្តឧត្ដរមានជ័យ។

ប្រភពបានបង្ហើបអោយដឹងនៅថ្ងៃទី១៩ខែគុម្ភះ ឆ្នាំ ២០១៩នេះមកថា ម្ចាស់អាជីវកម្មបូមខ្សាច់ឈ្មោះ ស្រឿង ខន បានធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់ខាងលើនេះច្រើនឆ្នាំមកហើយ ដោយគ្មានច្បាប់ធ្វើ​ អាជីវកម្ម​ និងមានការអនុញ៉ាតពីក្រសួងរ៉ែនិងថាមពលនោះឡើយ។

ប្រភពបានបន្តរថា ការធ្វើអាជីវកម្មបូមខ្សាច់អត់ច្បាប់របស់ឈ្មោះ ស្រឿង ខន នេះបើមិនត្រូវរ៉ូវ និងមិនមានផលប្រយោជន៍ដល់លោក ភុន ឡែន ប្រធានមន្ទីរ៉ែ និងថាមពល ទេនោះគឺមិនអាចប្រព្រឹត្តទៅបានរាប់ឆ្នាំរលូនរហូតមកដល់សព្ទ័ថ្ងៃនេះឡើយ ។

ជុំវិញករណីខាងលើលោក ភុន ឡែន ប្រធានមន្ទីរ៉ែនិងថាមពល មិនអាចបញ្ជាក់បានទេថានៅក្នុងក្រុងសំរោងខេត្តឧត្ដរមានជ័យ មានអាជីវកម្មចំនួនប៉ុន្មាននោះទេ គ្រាន់តែលោកប្រាប់ថា មានច្រើនកន្លែង និងមានច្បាប់ខ្លះនិងអត់ច្បាប់ខ្លះ៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!