ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរស្រុកត្រាំកក់ មិនគួរមើលរំលង ក្រុមអ្នកលក់ដូរ ហូរហៀរមកលើដងផ្លូវ ផ្សារត្រពាំងអណ្តើក 

6 ខែ មុន 44 តូ សុផល

ភ្នំពញ ៖ ផ្សារត្រពាំងងអណ្តើក ដែលស្ថិតនៅតាមផ្លូលេខ៤១ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្រុមអ្នកលក់ដូរ ដាក់របស់របរ មកលើដងផ្លូវ

គ្មានសណ្តាប់ធ្នាប់ បង្កហារនិភ័យដែលប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ចៅហ្វាយស្រុកមើលរំលង បណ្តោយឲ្យ ក្រុមអាជីករ ដាក់តាំងលក់ យ៉ាងអាណាធិបតេយ្យ តាមដងផ្លូវ។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មានការរអ៊ូរទាំថា ពេលធ្វើដំណើរឆ្លងកាត់ចំណុចបំបែកជាបួន ផ្សារត្រពាំងអណ្តើកម្តងៗ ចរាចរណ៍កកស្ទះ ខណៈដែលផ្លូវស្ថាបនាចាក់កៅស៊ូ ធំ ទូលាយ តែដោយសារ ការដាក់តាំងលក់ដូររបស់បងប្អូនអាជីវករញ៉េរញ៉ៃ រំលោភមកលើដងផ្លូវ ។

ដោយសារនៅចំណុចផ្សារត្រពាំងអណ្ដើក តាមដងផ្លូវគ្មានសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋធ្វើដំណើរ សូមសំណូមពរផងដែរ ដល់លោកអភិបាល ស្រុក អភិបាលខេត្តតាកែវ មេត្តាជួយពិនិត្យ មន្រ្តីថ្នាក់ក្រោម មិនរវល់ធ្វើការបំរើប្រជាពលរដ្ឋ ជុំវិញ សន្តិសុខ សណ្តាបធ្នាប់ក្នុងមូលដ្ឋានផង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!