ព្រឹតិ្តការណ៍ថ្មីៗ

ប្រទាញប្រទង់គ្នាផ្អើលអស់អ្នកភូមិ ចុះឃាត់មនុស្សប្រុសស្រី៧នាក់ ក្រោយល្បីរឿងមានមេក្លោងធំឆ្នោតវៀតណាម៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ បញ្ជារកូនចៅ​ ឲ្យដើរអុកឡុកកាង​ តាមទីតាំងកត់ឆ្នោត ដែលមិនកត់ឲ្យខ្លួន!

1 ខែ មុន 84 តូ សុផល

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារាដែលទើបតែឡើងកាន់តំណែងថ្មី និងមានការបញ្ជារណែនាំពីសំណាក់ ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះនាំខ្លួនមនុស្សប្រុសស្រី៧នាក់យកមកសាកសួរនិងអប់រំណែនាំនៅប៉ុស្តិ៍បឹងទំពុន២ ក្រោយពីទទួលបានព័ត៌មានថាមានមេខ្លោងធំកត់ឆ្នោតយួន៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ បានបញ្ជារកូនចៅឲ្យអុកឡុកកាងនៅតាមទីតាំងកត់ឆ្នោតណាដែលមិនបានកត់ឆ្នោតឲ្យខ្លួន ដោយដកហូតបានវត្ថុតាងរួមមាន តុ កៅអី រួមនិងសម្ភារៈកត់កន្ទុយលេខមួយចំនួនទៀត។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រស៊ីឡាំងហួរ តាមបណ្តោយផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបង្ហើបប្រាប់ព័ត៌មានបច្ចុប្បន្នភាពឲ្យដឹងថា មេខ្លោងធំដែលមានឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ ខាងលើ (ក្នុងរូបភាព៖ ស្លៀកខោខ្លី ពាក់ស្បែកជើងផ្ទាត់ និងពាក់អាវសយឺតដៃខ្លី) តែងតែបញ្ជារឲ្យបក្ខពួកកូនចៅរបស់ខ្លួន មានទាំងប្រុសទាំងស្រី ដើរអុកឡុក កាងនៅតាមទីតាំងកក់ឆ្នោតនានាដែលមិនបានកត់ឆ្នោតយួនឲ្យខ្លួនជាប្រចាំទោះទីតាំងទាំងនោះកត់ឆ្នោតស្របច្បាប់ក៏ដោយ ប៉ុន្តែបើទីតាំងណាដែលព្រមកត់ឆ្នោតឲ្យខ្លួននោះ ពួកគេមិនទៅកាងឬអុកឡុកបង្ករឿងនោះឡើយ ។

តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះ ពេលដែលសមត្ថកិច្ចចុះនាំខ្លួនមនុស្សទាំងប្រុសស្រីទាំង៧នាក់ខាងលើ សមត្ថកិច្ចមិនបានធ្វើការនាំខ្លួនបុរសដែលមានងារជា ឧកញ៉ា ពន្លឺ ដែលជាមេឆ្នោតយួន៩៩ដ៍ធំនៅក្នុងរាជធានីភ្នំពេញនោះទេ ទោះបីជាបុគ្គលដែលមានងារជាឧកញ៉ា ពន្លឺ នេះនៅឈរត្រង់ចំណុចកើតហេតុពេលដែលសមត្ថកិច្ចចុះទៅក៏ដោយ។ មិនតែប៉ុណ្ណោះគេក៏ឃើញមានវត្តមានប៉េអឹមខណ្ឌមានជ័យ នៅឈរក្បែរទីតាំងខាងលើនេះដែរ ហើយទីតាំងនេះប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ឃើញសមត្ថកិច្ចចុះបង្ក្រាបញឹកញាប់ខ្លាំងណាស់ តែនៅតែបើកកត់ឆ្នោតដដែល ដូចជាមិនខ្លាចញញើតនឹងបទបញ្ជារដ៍ខ្ពង់ខ្ពង់របស់ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នោះទេ។

ជាក់ស្តែងនៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ ដកហូតបាន តុ កៅអី និងសម្ភារៈកត់ឆ្នោតមួយចំនួនធំទៀតផង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការអប់រំណែនាំ ជាលាយលក្ខណ៍អក្សរដើម្បីឲ្យបញ្ឈប់ការកត់ឆ្នោតយួនខុសច្បាប់ខាងលើនេះបន្តទៀត ។

ប៉ុន្តែទោះបីជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋបានកើតមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចចុះនាំខ្លួនមនុស្សទាំង៧នាក់នេះបានយកមកសាកសួរហើយ បែរជាសមត្ថកិច្ចទទួលបទបញ្ជារពីថ្នាក់លើ ធ្វើការអប់រំធ្វើកិច្ចសន្យា ដោះលែង មនុស្សទាំង៧នាក់នេះ ឲ្យត្រឡប់ទៅផ្ទះទៅវិញ ទាំងដែលបក្ខពួកកូនចៅរបស់លោក ឧកញ៉ា ពន្លឺ នេះ តែងតែបង្កការអុកឡុក កាងគ្រប់ទីតាំងដូចមានតែឯង ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!