ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ឯកភាពធ្វើប្រទានកម្មប្រគល់សិទ្ធិស្របច្បាប់ ភូមិបុរីកម្មករ (ត្រពាំងឈូក) តាមសំណើប្រជាពលរដ្ឋហើយ

4 ខែ មុន 200 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតំបន់វិនិច្ឆ័យ នៃការចុះបញ្ជើដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនាព្រឹកនេះ លោកអភិបាលបានសម្តែងនូវការអបអរសាទរដោយក្តីរីករាយជាមួយប្រជាពលរដ្ឋដែលទទួលបាននូវសិទ្ធស្របច្បាប់កាន់កាប់ដី ដែលពីមុនមិនមានសិទ្ធិក្នុងការផ្ទេរលក់ដូរ ហើយជាអកុលសតំនេះត្រូវបានឆេះចំនួន០២លើក ហើយតំបន់លើបឹងត្រពាំងឈូកនេះល្បីល្បាញជាប់ឈ្មោះអាក្រក់ដោយបញ្ហារគ្រឿងដែលបង្ករការលំបាករស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់កំលាំងចុះបង្ក្រាបបំបែកតំនេះទើបធ្វើប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។

លោកអភិបាលបានបន្តជំរុញឲ្យប្រជាពលរដ្ឋអញ្ជើញទៅស្នើសុំសេវានៅការិយាល័យច្រកចេញចូលតែមួយដោយផ្ទាល់ សូមកុំពឹងលើអ្នករត់ការដែលយកតំលៃលើសពីសេវាច្រក និងមានភាពយឺតយ៉ាវដែលជាហេតុធ្វើឲ្យមានគម្លាតពីអាជ្ញាធរ និងប្រជាពលរដ្ឋដោយការយល់ច្រឡំតាមរយះកំណត់សេវាលើមាត់អ្នករត់ការ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!