ព្រឹតិ្តការណ៍ថ្មីៗ

William Guang សូម្បីដីចំការស្រល់របស់រដ្ឋ  ជាស្នាព្រះហស្ថរបស់ព្រះបាទ នរោត្តម សីហនុ ក៏អ្នកមានអំណាចព័ទ្ធរបងរំលោភយកដើម្បីលក់ដែរ 

3 ខែ មុន 496 តូ សុផល

ខេត្តមណ្ឌលគិរី៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានចុះមកផ្ទាល់ភ្លាមៗនៅខេត្តមណ្ឌលគិរី បន្ទាប់ពីលេចលឺព័ត៌មានថា

ចៅហ្វាយស្រុក លួចព័ទ្ធរបងយកដីចំការស្រល់ដែលជាដីរបស់រដ្ឋ និងមានដេីមស្រល់ជាស្នាព្រះហស្ថរបស់អតីតព្រះមហាវីរក្សត្រនរោត្តម សីហនុ ក្នុងទំហំ ២២៥ហិចតា ឋិតក្នុង ភូមិ ពូព្យាម ឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី

ក្នុងបេសកកម្មនេះយេីងខ្ញុំពិនិត្យឃេីញថាពិតជាមានការព័ទ្ធរបងរំលោភយកដីរដ្ឋ និងចំការស្រល់ដែលជា
ស្ថាព្រះហស្ថរបស់អតីតព្រះមហាក្សត្រយ៉ាងពិតប្រាកដមែនហេីយមានព័ទ្ធរបងក្នុងទំហំធំទៀតផង ជាពិសេសករណី
រំលោភនេះមានពាក់ព័ន្ធនិងជំទាវឧកញ៉ា ធំៗមួយចំនួនទៀត ។

យោងតាមប្រភពព័ត៌មាននានា និងការចុះប្រតិបត្តិការជាក់ស្ដែង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានទទួលតំរុយច្បាស់ការ និងភស្តុតាងនានា គ្រប់គ្រាន់ឈានដល់ការកសាងរបាយការណ៍បញ្ជូនទៅ រាជរដ្ឋាភិបាលដេីម្បីដាក់វិធានការទប់ស្កាត់ ដាក់ទោសជនខិលខូចទាំងនោះ ក្នុងស្មារតីការពារ កេរតំណែលរបស់ សម្ដេចព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទុកជាប្រវត្តិសាស្ត្រអោយក្មេងជំនាន់ក្រោយបានស្គាល់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!