ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញា​ក្រុមចោ​រ លួចឆក់ប្លន់​ ផ្ដើមចេញពីគ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យ​បាន២នាក់​ រត់គេចខ្លួនម្នាក់​

6 ខែ មុន 26 តូ សុផល

ខេត្តកណ្តាល​ ៖ សមត្ថកិច្ចជំនាញខេត្ត សហការជាអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងប៉ុស្តិ៍រដ្ឋបាលដោយ មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងតំណាងអយ្យការ អមសាលាដំបូងខេត្តកណ្ដាល បានការចូលរួមពី អាជ្ញាធរមូលដ្ឋាន បានបើកកិច្ចប្រតិបត្តិការ បង្ក្រាប ត្រួតពិនិត្យនិងឆែកឆេរ ចាប់យកវត្ថុតាង និងឃាត់ខ្លួន មុខសញ្ញាប្រព្រឹត្តអំពើ លួចឆក់ ប្លន់ និង លក់ដូរចែកចាយ ប្រើប្រាស់សារធាតុគ្រឿងញៀនដោយ ផ្ដើមចេញពី អំពើហិង្សា វាយជនរងគ្រោះ ជនសង្ស័យឈ្មោះ សួន រីណា បានប្រព្រឹត្ដអំពើហិង្សា ជួញដូរគ្រឿងញៀននិងប្រព្រឹត្តអំពើលួចឆក់ប្លន់។

កើតហេតុថ្ងៃទី១៦.០២.២០១៩ វេលាម៉ោង១៣.១០នាទីរសៀល​ នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះ ០១នាក់ ឈ្មោះឡាយ សុខនី ភេទស្រីអាយុ៣១ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុ មុខរបរ កសិករ។

ជនសង្ស័យ ០៣នាក់ ដូចជា​ ១.ឈ្មោះ សួន រីណា ហៅ ធ្មេញ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាប្ដីរបស់ជនរងគ្រោះ (គេចខ្លួន)។ ២.ឈ្មោះ នុន ផានិត ភេទប្រុស អាយុ២៦ឆ្នាំភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន) ៣.ឈ្មោះ សួន វិចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ ភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ពីសភាពរឿងហេតុថា នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើជនសង្ស័យបានប្រើ អំពើហិង្សាដោយវាយ ទៅលើ ជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាម។ជនរងគ្រោះទ្រាំមិនបាន នូវទង្វើរបស់ប្ដី(ជនសង្ស័យ) បានទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភូមិធំ ។នៅថ្ងៃទី១៧.០២.២០១៩វេលាម៉ោង៩.០០នាទីកម្លាំងប៉ុស្តិ៍ បានចុះតាមស្វែងរកជនសង្ស័យ ដោយជនរងគ្រោះបានចង្អុលបង្ហាញថា៖ ជនសង្ស័យនៅក្នុងផ្ទះ កម្លាំងប៉ុស្តិ៍បានបង្កើតគណ:កម្មការ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំភូមិធំលោកមេភូមិ រទាំងត្បូង និងជនរងគ្រោះបានចូលដើម្បីត្រួតពិនិត្យឆែកឆេរ ក្នុងផ្ទះរបស់ជនសង្ស័យក្នុងគោលបំណង រកជនសង្ស័យតែរកមិនឃើញ ដោយជនសង្ស័យជាមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់ ។

គណ:កម្មការបានត្រួតពិនិត្យឃើញមានសម្ភារៈមួយចំនួនដូចខាងក្រោម៖
១.ដាវ ០៤ដើម និងកាំបិត សាំងគីម០១ដើម
២.កាំភ្លើងកែឆ្នៃ ០៣ដើម
៣.ស្លាកលេខម៉ូតូ ០៣
៤.ម៉ូតូ ០៤គ្រឿង ម៉ាក ឃ្លិក ០១គ្រឿង ម៉ាកវ៉េវ ០១គ្រឿង ម៉ាកMSX ០២គ្រឿង
៥.កុំព្យូទ័រ លេថប ០១គ្រឿង (ខូច)
៦.ទូរស័ព្ទដៃ ១៤ គ្រឿងម៉ាក Samsung ០៣គ្រឿង . LG ចំនួន ០២
គ្រឿង Nokia ០៣គ្រឿង Icall ០១គ្រឿង metfone ០១គ្រឿង Vertu ០១គ្រឿង take ០១គ្រឿង Camfone ០១គ្រឿង homer ០១ គ្រឿង ។
៧.ចង្កៀងម៉ូតូ ១៣ កុងទ័រ ម៉ូតូ ០៣គ្រឿង ធុងសាំង ០១ បំពង់ស៊ីម៉ាំងម៉ូតូ០៤
៨.ឯកសណ្ឋានយោធា ០៥សំរាប់
៩.កង់ម៉ូតូ ៥គ្រឿង សំបកកង់ម៉ូតូ៣
១០.នាឡិកា ១ថង់តូច (ខូច)
១១.សម្ភារៈផ្សេងៗមួយចំនួនទៀត។

បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន​ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!