ព្រឹតិ្តការណ៍ថ្មីៗ

កំពុងល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ លោក យូ ហេង ប្រធានសាខាគយ ខេត្តបាត់ដំបង

8 ខែ មុន 98 តូ សុផល

បាត់ដំបង៖ លោក យូ ហេង ប្រធានសាខាគយ ខេត្តបាត់ដំបង ចាប់តាំងពីបានទទួលតំណែងថ្មី មកនៅតែគ្មានសមត្ថភាពទប់ស្កាត់រាល់ការនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ ជាពិសេសគឺ ប្រេងសាំង។

លោក ឡេង សុខ មេគយ ច្រកទ្វារអន្តរជាតិដូង ហៅ ឡែម កាន់តែមានអំណាចឃុបឃិតជាមួយឈ្មួញនាំចូលទំនិញខុសច្បាប់ដោយសារមានការបើកភ្លើងខៀវពីលោក យូហេង ប្រធានសាខាគយខេត្តទើបធ្វើអោយលោក ឡេង សុខ យកតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើខុសច្បាប់ជាមួយឈ្មួញខ្នាតធំ ខ្នាតតូច យ៉ាងពេញបន្ទុក។

យោងតាមប្រភពព័ត៌មានពីមន្ត្រីគយមួយចំនួនបានអោយដឹងថា៖សព្វថ្ងៃនេះប្រធានសាខាគយខេត្តបាត់ដំបងមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយលោកឡេង សុខ ដែលជាប្រធានសាខាគយស្រុកកំរៀង ច្រកអន្តរជាតិដូង នាំចូលទនិញខុសច្បាប់និងបង់ពន្ធមិនគ្រប់ដដែល ជាហេតុធ្វើឲ្យបាត់បង់ចំណូលរដ្ឋ។

ដូច្នេះលោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវធ្វើការសុើបអង្គេតជាបន្ទាន់ពីព្រោះករណីដូចការលើកឡើងខាងលើកាន់តែកើនឡើងយ៉ាងរាលដាល។

ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយតាមទំនើងចិត្ត របស់ លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបងក្រុមការងារយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកប្រធានបានឡើយ ពីព្រោះគ្មានលេខទូរស័ព្ទដើម្បីទាក់ទង៕

ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ