ព្រឹតិ្តការណ៍ថ្មីៗ

សំណុំរឿង លោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រកម្ពុជា ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បញ្ចប់នីតិវិធីស៊ើបសួរ ហើយ!

4 ខែ មុន 74 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហម ម៉េងសែ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ចប់នីតិវិធីស៊ើបសួរ លើសំណុំរឿងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ករណីប្រមាថព្រះមហាក្សត្រកម្ពុជា ។

យោងតាមលិខិតរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបាននគរបាលរាជធានីភ្នំពេញ យកទៅបិទនៅស្នាក់ការ អតីតគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា “បញ្ចប់នីតិវិធីស៊ើបអង្កេតលើ សំណុំរឿងប្រមាថអង្គ ព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ”។

ក្នុងលិខិតរបស់ចៅក្រម ហម ម៉េងសែ បានបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានដាក់ឲ្យស្ថិតក្រោម ការពិនិត្យពីបទប្រមាថ ព្រះមហាក្សត្រ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី៦-១០ ខែមិថុនា ឆ្នាំ២០១៨។

ដើមចមនៃបណ្តឹង កើតឡើងកាលពីខែមិថុនា ឆ្នាំ២០១៨ ដោយលោក សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដា តាមព្រះរាជសារព្រះមហាក្សត្រ ព្រោះលោកថា ជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ប៉ុន្តែព្រះបរមរាជវាំងបានទាត់ចោល នូវពាក្យសំដីរបស់លោក សម រង្ស៊ី ។
ព្រះបរមរាជវាំងប្រកាសថា ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយ ។ ការប្រមាថរបស់លោក សម រង្ស៊ី បែបនេះ ក៏បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីបណ្តាគណបក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជា។

បើតាមច្បាប់ថ្មីមាត្រា ៤៣៧ស្ទួន ជំពូកទី១ នៃមាតិកាទី១ នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌបានចែងថា “ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបាន ផ្តនា្ទទោសពិន័យជាប្រាក់១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។

សូមជម្រាបផងដែរថា ការចេញលិខិតជូនព័ត៌មានរបស់ចៅក្រម ខណៈលោក សម រង្ស៊ី បានកំពុងតែជាប់សំណុំរឿងជាច្រើន៕ ដោយ៖ កូនប្រុស ប៉ា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!