ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយពីបានវ៉ៃប្រពន្ទនឹងកូននៅពេលល្ងាចលុះព្រឹកឡើងបាញ់ខ្លួនឯងស្លាប់(បន្សល់ទុកពាក្យសុំទោស)

1 ឆ្នាំ មុន 2 តូ សុផល

ខេត្តឧត្តរមានជយ័ ៖ជនរងគ្រោះឈ្មោះ ជីម ចិិត្ត ភេទ ប្រុស អាយុ 31 ឆ្នាំ បានធ្វើអត្តឃាតដោយបានសម្លាប់ខ្លួនឯងដោយកាំភ្លើងឆ្នៃប្រភេទធ្នុកដូង ដោយបាញ់ពីក្នុងមាត់ធ្លាយទៅខាងលើក្បាល។

ហេតុការនេះកើតឡើងកាលពីម៉ោង 8ព្រឹកនៅថ្ងៃទី31 ខែឧសភា ឆ្នាំ 2016 នៅភូមិស្លានមាសឃុំ ត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ សម្ដីរបស់ស្ដ្រី ឈ្មោះ ជា មុំ អាយុ 33 ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានអោយដឹងថា ប្ដីរបស់គាត់មានសតិមិនសូវគ្រប់ទេ ដោយមានអាការៈខុសប្រក្រតីយូៗម្ដង ហើយមុនពេលកើតហេតុនៅល្ងាចនាថ្ងៃទី30 មុនថ្ងៃកើតហេតុ1ថ្ងៃ ប្ដីរបស់គាត់ស្រាប់តែសុំវ៉ៃគាត់និងកូន ដោយមិនមានរឿងអ្វីសោះ ពេលនោះប្រពន្ធ
ក៍ព្រមអង្គុុយអោយវ៉ៃដោយមិនតដៃឡើយ ព្រោះគិតថាប្ដីគាត់មិនហ៊ានវ៉ៃទេព្រោះប្ដីរបស់គាត់មិនដែលវ៉េគាត់ទេ គ្រាន់តែពេលខ្លះរករឿងគាត់តាមរបៀបសតិមិនគ្រប់ប៉ុណ្ណោះ ៕ហើយពេលឃើញប្រពន្ធនៅស្ងៀមអោយវ៉ៃ ក៍ស្រាប់តែវ៉ៃគាត់មែន បណ្ដាលអោយបែកក្បាលខាងធ្វេង ក្រោយពេលវ៉ៃរួចក៍បានសុំទោសប្រពន្ធ និងសុំលាងរបួសអោយប្រពន្ធ តែប្រពន្ធមិនអោយលាង និងដើរចុះពីលើផ្ទះដោយនិយាយថាមិនបាច់ទេ ទៅអោយម៉ែខ្ញុំលាងវិញ បន្ទាប់ពីអោយម្ដាយគាត់លាងហើយរូបគាត់រួមជាមួយកូនតូចៗក៍
ត្រឡប់មកផ្ទះកើតហេតុវិញនៅពេលយប់នាថ្ងៃដដែល ពេលមកដល់ក៍ឃើញទ្វាផ្ទះចាក់សោពីក្នុងប្រពន្ធក៍នាំកូនៗដេកក្រោមផ្ទះដោយមិននិយាយអ្វីឡើយ។លុះព្រឹកឡើងប្រពន្ទដាំស្លរធម្មតា តែទ្វាលើផ្ទះនៅតែបិតលុះដល់ម៉ោងកើតហេតុក៍ស្រាប់តែឮសូរសម្លេងកាំភ្លើងឆ្នៃប្រភេទឆ្នុកដូងមួយគ្រប់ ពេលនោះប្រពន្ធជនរងគ្រោះក៍បានឡើងអើតមើលពីមាត់ទ្វាបិតនោះក៍ស្រាប់តែឃើញប្ដីរបស់គាត់កំពុងប្រកាច់ក្នុងថ្លុកឈាម ក៍បានស្រែកឆោឡោដល់អ្នកជិតខាងមក លុះឡើងទៅដល់ក្បែរជនរងគ្រោះ ក៍មានពាក្យសរសេរលើក្ដារមុនពេលបាញ់ថា(ខ្ងុំសុំទោសផងខ្ញុំជាអ្នកខុស ជាមនុស្សមិនល្អ ខ្ញុំសមតែស្លាប់សូមជួយអាហោសិកម្ម អោយខ្ញុំផង ឈប់មានកម្មពារនិងគ្នាទៀតទៅ ចង់លាកូនក៍លាមិនបានដែរ
កូនសម្លាញ់ប៉ាលាហើយ ប៉ាខុសហើយកូនអោយប៉ាសុំទោសផង។
នេះជាសម្ដីសព មុននិងលាចាកលោកទៅចោរប្រពន្ធនិងកូនសម្លាញ់ទោំងបីនាក់។

image image image image image image image image} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: