ព្រឹតិ្តការណ៍ថ្មីៗ

អធិការខណ្ឌទួលគោក សម្ងំយកសុខ អត់ហ៊ានបង្ក្រាប ទីតាំងហ្គេមអនឡាញ?

7 ខែ មុន 551 តូ សុផល

ភ្នំពេញ៖ ទីតាំងហ្គេមអនឡាញ តាមប្រព័ន្ធអ៊ីនធើណេត ទោះជាអះអាងថាមានច្បាប់ទម្លាប់ បើកអាជីវកម្មក៏ដោយ តែអ្វីដែលមិនគោពទៅនឹងកិច្ចសន្យា ផ្ទះហ្គេមធំៗជាច្រើនកន្លែងជុំផ្សារទួលគោកក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកអនុញាតិឲ្យក្មេងសិស្សសាលា ចូលលេងភ្លូកទឹកភ្លូកដី ។

តាមប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាលសិស្សបានឲ្យដឹងថា រាល់ថ្ងៃពួកគាត់ខ្វាយខ្វល់ នឹងកូនចៅ របស់ពួកគាត់ ខណៈដែលពុំមានពេលគ្រប់គ្រាន់ តាមដានកូនចៅ ដែលទៅសាលារៀន ចេញផុតពីផ្ទះថា ទៅសាលារៀន តែផ្ទុយទៅវិញបែរជាទៅចូលលេងហ្គេមអនឡាញ នៅផ្ទះអ៊ីធើណេតទៅវិញ គេចសាលារៀន ហើយក៏មានក្មេងសិស្សសាលាមួយចំនួន មិនទាំងចូលផ្ទះ រកបាយទឹកទៀតដែរ ។

ប្រភពពីអាណាព្យាបាលរៀបរាប់ទាំងក្តីព្រួយបារម្មថា ការអនុញាតិឲ្យ ផ្ទះអ៊ីនធើណេត បណ្តោយឲ្យកូន ក្មេងសិស្សសាលា មានមួយចំនួនអាយុក្រោម១០ឆ្នាំ ចូលលេង ភ្លេចការសិក្សារៀនសូត្រ ភ្លេចបាយទឹក ដោយសារវក់នឹងល្បែងហ្គេមអនឡាញ។ ជាក្តីកង្វល់ របស់មាតាបិតា អាណាព្យាបាល ពីវាសនាអនាគត ក្មេង ប្រៀបបានជាទំពាំងស្នងឫស្សី ចុះកាលបើទំពាំងមួយចំនួនចាប់ផ្តើមស្អុយពីពេលនេះទៅហើយ ធ្វើម្តេចឲ្យឫស្សីលូតលាស់បានល្អទៅ? ប្រភពក្បែរទីតាំងខាងលើលួចបង្ហើបប្រាប់ថា វាមិនមែនជាប្រភេទ ហ្គេមកំសាន្តធម្មតាទេ ទីតាំងមួយចំនួនមានបង្កប់ល្បែងភ្នាល់ឡាយផ្ទាល់ចេញពីកាស៊ីណូ ជាងនោះ ទៅទៀត ទីតាំងទាំងនេះ បើកអោយលេង២៤ម៉ោងលើ២៤ម៉ោង។

ទន្ទឹមទៅនឹងក្តីកង្វល់របស់ពលរដ្ឋជាអាណាព្យាបាលក្មេង សំណូមពរផងដែរដល់ អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងមូលដ្ឋាន ពិសេស លោក ឯក ឃុន ដឿន អភិបាល នៃគណអភិបាលខណ្ឌទួលគោក និង លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដែលតែងតែដោះស្រាយរាល់កង្វល់ រាល់បញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះបញ្ហានេះ ម្តេចហាក់មិនអើពើទៅវិញ ចុះទុកបញ្ជាថ្នាក់នៅកន្លែងណា?

គួររំលឹកផងដែរថា តាមបណ្តាសង្កាត់ក្នុងខណ្ឌទួលគោកទាំងមូលសម្បូរទៅដោយ ហ្កេមអនឡាញ ទាំងមានច្បាប់ និង គ្មានច្បាប់ រាប់រយកន្លែងកំពុងបើកអោយដំណើរការទាំងយប់ទាំងថ្ងៃ មិនញញឺត អាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិច ទីតាំងខ្លះបើកមិនឆ្ងាយពីសាលាខណ្ឌ  សង្កាត់ ប៉ុស្តិ៍នគរបាល និង អធិការខណ្ឌ ក៍មាន។ មតិខ្លះលើកឡើងថា ម្តេចបានជាអាជ្ញាធរខណ្ឌទួលគោក មិនបង្ក្រាបទីតាំងទាំងនោះ រក្សាទុកដើម្បីអ្វី ឬមួយខ្លាចបារមី មេបន ល្បែងធំៗ ដែលអាងខ្នងអាងខ្សែហរនោះ? ឬមួយលោកអភិបាល និង អធិការខណ្ឌទទួលលាភសក្ការៈ ដែរហើយ បានសង្ងំធ្វើមិនដឹងមិនលឺបែបនេះ?

កន្លងមកពលរដ្ឋ សង្ឃឹមលើ លោកស្នងការ ស ថេត  និង ចៅហ្វាយក្រុង ឃួង ស្រេង  តែសង្ឃឹមអីទៀតបើទីតាំងចាស់ៗរាប់រយកន្លែងមិនបង្ក្រាប ទីតាំងថ្មីៗបើកដោយចំហរលើកស្លាកយីហោធំៗ បន្តកើតមានជាហូរហែរ ផ្គើននិងបទបញ្ជាសម្តេចក្រឡាហោម ស ខេង។

អង្គភាពព័ត៌មាន TNN ស្វាគមន៍ ២៤ម៉ោង ចំពោះសមីភាគីពាក់ព័ន្ធ ចង់បកស្រាយបំភ្លឺជុំវិញបញ្ហា ខាងលើ ដើម្បីអោយប្រជាពលរដ្ឋអស់សង្ស័យ។ ទំនាក់ទំនងទូរស័ព្ទលេខ 0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ