ព្រឹតិ្តការណ៍ថ្មីៗ

មិនសរសើរមិនបាន​! គ្រាន់តែរាយការណ៍​ភ្លាម​ មេប៉ុស្តិ៍ស្ទឹងមានជ័យ១ ​ប្រមូលកម្លាំងចុះឡោមព័ទ្ធភ្លេត​ ប្រមូលក្រុមក្មេងស្ទាវ ពពាក់ពពូនគ្នា​ ឆ្លៀតឱកាស​ឆក់ទូរស័ព្ទពីអ្នកដំណើរ​ នៅគល់ស្ពានស្ទឹងមានជ័យ​ បានជិត១០នាក់ យកមកសួរនាំ!

9 ខែ មុន 237 តូ សុផល

រាជធានីភ្នំពេញ​ ៖ ជារៀងរាល់យប់​ គេសង្កេត​ឃេីញថា ពេញម្ដុំមាត់ប្រឡាយ គល់ស្ពានអាកាសស្ទឹងមានជ័យ មានក្រុមក្មេងទំនើង​ ក្មេងស្ទាវជាច្រេីននាក់ ភាគច្រើនសុទ្ធតែជាជនប្រើប្រាស់​ថ្នាំ​ញៀន​ដោយមិនដឹងមកពីណាខ្លះទេ​ ប្រមូលផ្ដុំគ្នាដើរចុះដើរឡើង​ពពាក់ពពូនគ្នា​ពេញផ្លូវ ​​​​ហើយថែមទាំងប្រព្រឹត្តិ​​​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ និងជាពិសេស​ប្រព្រឹត្តិ​បទល្មើស លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ​ពីអ្នកដំណេីរជារេីយៗ ។ 

ជាក់ស្ដែងទាបភ្លឺនេះ បុរសម្នាក់​កំពុងនិយាយទូរស័ព្ទ​បណ្ដើរ​ ហើយបើកម៉ូតូមួយគ្រឿង ឌុបនារីរូបស្រស់២នាក់ទៀត​​ ត្រូវជនសង្ស័យម្នាក់​ ក្នុងចំណោមក្រុមក្មេងស្ទាវ​ពពាក់ពពូនគ្នា​នោះ​ ធ្វើសកម្មភាពលូកដៃឆក់យកទូរស័ព្ទ មិនបានសម្រេច​ ព្រោះប៉ះដៃនារីដែលអង្គុយពីក្រោយ​ ធ្វើឲ្យជ្រុះទូរស័ព្ទនៅលើថ្នល់​ ហើយរត់ទៅបាត់​ ហើយមានមានបក្ខពួកម្នាក់​ទៀត កំពុងអង្គុយចាំក្បែរនោះ ស្ទុះទៅរើសយកគេចខ្លួនបាត់ស្រមោល ផ្អើលអ្នកឃើញហេតុការណ៍រាយការប្រាបតាមវិទ្យុABC មិនបង្អន់យូបាន​ លោកមេប៉ុស្តិ៍ស្ទឹងមានជ័យ១​ ដឹកនាំកម្លាំងចុះទៅប្រមូលបានជិត១០នាក់ នាំមកស្នាក់ការប៉ុស្តិ៍​ ដេីម្បីធ្វើការសាកសួរ​និងបំភ្លឺ​។ 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២:១៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ (គល់ស្ពានខាងស្ដាំ) ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ​ TNN​ បានដឹងថា​​ នៅមុនពេលកើតហេតុ​ គេឃេីញមានក្រុមក្មេងទំនើង​ ក្មេងស្ទាវជាច្រេីននាក់ ពពាក់ពពូនគ្នា​ នៅចំណុចកើតហេតុខាងលើ​ លុះមកដល់ម៉ោងកើតហេតុខាងលើ​ ក៏មានម៉ូតូមួយគ្រឿង​ ម៉ាក​ Zoomer X ពណ៍ខ្មៅ​ (មិនស្គាល់ស្លាកលេខ) បើកបរដោយបុរសម្នាក់ ឌុបនារី៣នាក់ទៀត​  ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១​ ក្នុងល្បឿនយឺតៗ ទិសដៅពីជើងទៅត្បូង បត់មកអែបតាមផ្លូវគល់ស្ពានអាកាសស្ទឹងមានជ័យ ស្របពេលដែលបុរសម្នាក់ជាអ្នកបើកបរ​ម៉ូតូ​ កំពុងនិយាយទូរស័ព្ទ​បណ្ដើរ​ បើកម៉ូតូបណ្ដើរ​ លុះមកដល់ចំណុចកើតហេតុខាងលើ​ គេឃើញមានជនសង្ស័យម្នាក់​ ក្នុងចំណោមក្រុមក្មេងស្ទាវដែល​ពពាក់ពពូនគ្នា​នោះ​ ដេីរឆ្លងផ្លូវ​ រួចធ្វើសកម្មភាពលូកដៃឆក់យកទូរស័ព្ទពីបុរសរងគ្រោះ​ តែប៉ះដៃនារីដែលអង្គុយពីក្រោយ​ ធ្វើឲ្យជ្រុះទូរស័ព្ទធ្លាក់នៅលើថ្នល់​ រួចជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពនោះ​ បានរត់ចុះទៅក្រោមប្រឡាយស្ទឹងមានជ័យ គេចខ្លួនបាត់ស្រមោល​ ។ 

ភ្លាមៗនោះ​ ស្រាប់តែមានជនសង្ស័យម្នាក់​ទៀត ក្នុងចំណោមក្រុមក្មេងស្ទាវដែល​ពពាក់ពពូនគ្នា​ដែរនោះ​ កំពុងអង្គុយនៅលើ​កង់បី PassApp ពណ៍ស មួយគ្រឿង​ ដែលចតអែបលេីចិញ្ចេីមក្បែរកន្លែង​នោះ​ ស្ទុះចុះមករើសយក​ទូរស័ព្ទ​របស់ជនរងគ្រោះ​ គេចខ្លួនគេចខ្លួនបាត់ស្រមោលពីកន្លែងកេីតហេតុ​ បង្កការភ្ញាក់ផ្អើលឡើង​ឆោឡោ​ពេញកន្លែងកើតហេតុ​ ហើយជនរងគ្រោះក៏រត់តាមជនសង្ស័យនោះដែរ​ តែមិនហ៊ានចូលទៅតាមទេ​ ព្រោះបារម្មណ៍ពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ​ ទើបនាំគ្នាឡើងជិះម៉ូូតូបន្តដំណើរទៅផ្ទះសិន​ ហើយព្រឹកស្អែក​ទើបត្រលប់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យផងដែរ។ 

បន្ទាប់ពីឃេីញហេតុការណ៍​ដូច្នេះ​ សាក្សីក៏បានរាយការណ៍ផ្សាយសំលេងផ្ទាល់តាមវិទ្យុABC​ ដេីម្បីទាក់ទងប្រាប់ឲ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងផ្ញើវិដេអូដែលថតសកម្មភាពបាន​តាមរយះ​កាមេរ៉ា​សុវត្ថិភាព​នោះ​ ទៅឲ្យសមត្ថកិច្ចភ្លាមៗផងដែរ។ 

លោកអនុសេនីយ៍ឯក​ ម៉ៅ​ សាវឿន​ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១​ បានអោយដឹងថា​ បន្ទាប់ពីទទួលបាន​ដំណឹងនេះ​ រួមទាំងទទួលបានវិដេអូពីកាមេរ៉ាសុវត្ថិភាពនោះភ្លាម​ លោកពិនិត្យមេីលភ្លាម​ ដេីម្បីកំណត់មុខសញ្ញា​កម្លាំងចុះឡោមព័ន្ធចំណុចកេីតហេតុ​ រួចនាំខ្លួនក្រុមក្មេងស្ទាវ ដែលពពាក់ពពូនគ្នាពេញកន្លែងកើតហេតុនោះ​ យកទៅសួរនាំនៅស្នាក់ការប៉ុស្តិ៍តែម្ដង​ លោកបញ្ជាក់ថា​ ឃើញសកម្មភាពច្បាស់ប៉ុណ្ណឹងហើយ​ លោកមិនអាចទុកចោលមិនបង្ក្រាបបានទេ​ ។

ខណៈដែលលោក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ ទេីបនឹងឡេីងតំណែងថ្មី​ មិនទាន់បង្ហាញស្នាដៃនៅឡើយទេ​ ដូច្នេះមានតែរងចាំមើលលោកអធិការខណ្ឌថ្មី​ មានវិធានការបែបណា សូមរងចាំមើលទាំងអស់គ្នា៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ