ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូបបានសម្រេច នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៀតហើយ 

1 ខែ មុន 238 តូ សុផល

ភ្នំពេញ៖ គូរស្នេហ៍មួយគូរជិតដល់ថ្ងៃរៀបការទៅហើយឆ្លៀតឌុបគ្នាដើរលេងដើម្បីអោយមានអនុស្សាវរីយ៍ល្អៗជាមួយគ្នា ស្រាប់តែត្រូវចោរតាមឆក់យកកាបូបដែលកាន់នៅដៃបណ្តាលអោយដួលម៉ូតូរងរបួសរលាត់ដៃជើងយ៉ាងដំណម។ករណីនេះកើតឡើងកាលពីម៉ោង២២និង០០នាទីយប់ថ្ងៃទី១៦ កុម្ភះ២០១៩ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្សីភូមិព្រៃជីសាក់សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង២នាក់ម្នាក់ឈ្មោះ នួន រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកសិករនិងម្នាក់ទៀតឈ្មោះ ហ៊ុន កូឡន ភេទស្រីអាយុ២២ឆ្នាំមុខរបរកម្មការនីរោងចក្រ ទាំង២នាក់ជាគូរដណ្តឹងនិងគ្នាស្នាក់នៅភូមិ តាសេកសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថាពួកគេទាំង២នាក់ជាគូរដណ្តឹងនិងគ្នាហើយនិងចូលរោងការនៅចុងខែនេះផងដែលដោយនិងឃើញជិតការហើយក៍ឆ្លៀតជិះម៉ូតូឌុបគ្នាដើរលេងដើម្បីសាងអនុស្សាវរីយ៍ខ្លះៗលុះក្រោយពីដើរលេងឆ្អែតហើយក៍ឌុបគ្នាត្រឡប់ទៅផ្ទះវិញដោយជិះម៉ូតូមួយគ្រឿងម៉ាកហ្សូម័រពណ៌ ស លាយទឹកក្រូចពាក់ស្លាកលេខ ស្វាយរៀង1K-0952 តាមផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រឹមសង់សេ១២៥ពណ៌ខ្មៅមិនចាំស្លាកលេខមកតាមពីក្រោយឆក់យកកាបូបពណ៌ខ្មៅដែលកាន់ជាប់ដៃបានសម្រេចក្នុងករណីនេះធ្វើអោយម៉ូតូគាត់ដួលបណ្តាលអោយរងរបួសទាំង២នាក់យ៉ាងដំណមតែម្តង។

ជនរងគ្រោះបានបញ្ជាក់ថានៅក្នុងកាបូបខាងលើមានតែលុយខ្មែរ២៥ម៉ឺនលុយដុល្លារ០២ដុល្លា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីមួយសន្លឹកនិងបង្កាត់ដៃមួយចំនួនក្រោយកើតហេតុបានត្រឹមដឹកគ្នាទៅប្តឹងនៅប៉ុស្តិ៍នគរបាល
រដ្ឋបាលចោមចៅ៣ឲ្យជួយស្រាវជ្រាវ ទាំងខ្លួនកំពុងមានរបួស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!