ព្រឹតិ្តការណ៍ថ្មីៗ

ប្តឹងប៉ូលិស អោយចាប់ប៉ូលិស ករណីឆបោក ណប់ចិត្តយក…….!

1 ខែ មុន 458 តូ សុផល

ភ្នំពេញ៖ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលរដ្ឋានដើម្បីអោយជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមហ្វេសបុក ប្រហែលជាង០២ខែស្រាប់តែបុរសខាងលើបោកយកទូរស័ព្ទដៃ និងម៉ូតូមួយគ្រឿងកេចខ្លួនទៅបាត់។

ករណីនេះកើតឡើងតាំងពីរសៀលថ្ងៃទី១៥ កុម្ភះ ២០១៩នៅមុខ ផ្សារស៊ិនជូរីផ្លាហ្សាតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ភូមិតាងួនសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ អាន ស្រីលីន អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្ រស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរីសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកប្រុសស្នេហ៍ដែលឆបោកម៉ូតូគេចខ្លួនបាត់ត្រូវបានជនរង គ្រោះប្រាប់ថា ឈ្មោះ ណាក់ ភារះ អាយុ ៣២ឆ្នាំមុខរបរជាប៉ូលីស (មិនស្គាល់ផ្ទះ)។

ប្រភពពីស្ត្រីជាដើមបណ្តឹងបានឲ្យដឹងថានាងបានស្គាល់គ្នាជាមួយបុរសខាងលើតាមរយ៉បះហ្វេសបុក ប្រហែលជាង២ខែក្នុងអំឡុងស្គាល់គ្នានេះធ្លាប់ណាត់ជួបគ្នាដើរលេងបានចំនួន២ដងប៉ុន្តែមិនដែលស្គាល់ផ្ទះបុរសខាងលើឡើយ។លុះដល់ថ្ងៃទី១៤កុម្ភះមុនកើតហេតុបុរសខាងលើបានប្រាប់ថាចង់ទៅលេងស្រុកនាងដើម្បីស្គាល់សាច់ញាតិពេលនោះបានណាត់គ្នាជួបនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងបានជិះម៉ូតូនា ម៉ាក់ឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ពាក់ស្លាកលេខភ្នំពេញ 1NT-2943 ឌុបគ្នាទៅលេងស្រុកកំណើតនាងនៅខេត្តកំពង់ចាម។

ស្ត្រីដដែលឲ្យដឹងទៀតថាក្រោយពីដេកនៅស្រុកកំណើតនាង មួយយប់ លុះដល់ព្រឹកថ្ងៃទី១៥ កុម្ភះ បានត្រឡប់មកភ្នំពេញ វិញខណះ មកដល់ចំណុចមុខ ផ្សារស៊ិនជូរីផ្លាហ្សា បុរសខាងលើបានប្រាប់ថា អោយនាងចាំនៅមុខផ្សារមួយភ្លេត គាត់ជិះម៉ូតូទៅយកកូនសោរចូលផ្ទះដែលផ្ញើនិងមិត្តភ័ក្តិ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងយកទូរស័ព្ទដៃនាងម៉ាក Huwei មួយគ្រឿងទៅផងស្រួល ខលរកមិត្តភ័ក្តិ ក្រែងទៅរកមិនជួបហើយក៍ទៅបាតើរហូតតែម្តង។

ដោយចាំបាត់ៗខលទៅរកមិនចូលសូម្បីអាខោនហ្វេសបុកក៍ម្លុកចោលទៀតនាងនិងបងប្អូនក៍សម្រេចចិត្តមកប៉ុស្តិ៍នគរបាលកាកាប១ ដើម្បីមកដាក់ពាក់បណ្តឹងព្រមទាំងមានកាន់រូបថតបុរសខាងលើមកជាមួយផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!