ព្រឹតិ្តការណ៍ថ្មីៗ

កីឡាការនីកម្ពុជា ឈ្នះថៃ ក្នុង One Championship អភិបាលក្រុងព្រះសីហនុ ជួយឧបត្ថម១លានរៀល!

7 ខែ មុន 475 តូ សុផល

ខេត្តព្រះសីហនុ៖ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ  បានជួយឧបត្ថម្ភថវិកា ១លានរៀល ដើម្បីលើកទឹកចិត្តកីឡាការនី នៅ ស្រីពៅដែលបានប្រកួតឈ្នះម្ចាស់ផ្ទៃះថៃ Rika Ishige ដោយពិន្ទុ ក្នុងកម្មវិធី One Championship នាយប់ថ្ងៃទី ១៦ កុម្ភៈ ២០១៩ នេះ ៕

សូមបញ្ជាក់ដែរថា ការប្រកួតខាងលើ លក្ខណៈក្បាច់គុណចម្រុះ MMA ដោយកីឡាការនី មកពីក្លឹប Cambodia Top Team នៅ ស្រីពៅ បានមានប្រៀបទាំងបីទឹកទៅលើម្ចាស់ផ្ទះថៃ ដោយស្រីពៅប្រើក្បាច់ការពារ​​​ក្បាច់​ឃ្លេរ យ៉ាងប្រុងប្រយ័ត្ន​បំផុត​ និងបានប្រើក្បាច់វាយប្រយោលប្តូរយកពិន្ទុ ធ្វើឲ្យម្ចាស់ផ្ទះ Rika Ishige សឹងតែទប់មិនចប់ទឹកម្តងៗ ជាលទ្ធផលចៅក្រមទាំងបីរូបសម្រេចផ្តល់ពិន្ទុអោយកីឡាការិនីកម្ពុជាឈ្នះ។

គួរបញ្ចាក់ផងដែរថា នេះជាលើកទីមួយដែលកីឡាការនី នៅ ស្រីពៅ ចូលរួមក្នុងកម្មវិធីដ៏ធំមួយនេះ ដែល​មាន​លោក ហ៊ុន​ ច័ន្ទ​រាជ្យ ជា​គ្រូ​បង្វឹក​ និង​ជា​ថ្នាក់​ដឹក​នាំ៕​ សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/704442226362096/videos/231271694494204/UzpfSTUxMjY1MzY0MjI1MzA5MjoxMDE0NDg0Mzc4NzM2Njgw/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ