ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋផ្ទុះការតវ៉ា ក្រោយសុរិយោដី ធ្វើប្លង់ដីពួកគាត់អោយទៅ ផ្កាយ៣ យឹម សំណាង

8 ខែ មុន 112 តូ សុផល

បន្ទាយមានជ័យ ៖​ ពលរដ្ឋ៥០នាក់ តំណាងឲ្យពលរដ្ឋ២០០គ្រួសារ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បានដង្ហែរក្បួនដោយម៉ូតូ កង់បី ឡានកាន់ប៉ាដា រូប សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដង្ហែរក្បួនមកកាន់សាលាក្រុងប៉ោយប៉ែត ដើម្បីធ្វើការតវ៉ា ក្រោយពីមានគេរំលោភយកដីរបស់ពួកគាត់ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ជាមួយគ្នានោះដែរ ពលរដ្ឋទាំងនោះបានអះអាងថា ដីនៅភូមិសាមគ្គីមានជ័យ ពួកគាត់បានរស់នៅ និងអាស្រ័យ ផលខ្លះ១០ឆ្នាំ ខ្លះជាង២០ឆ្នាំ ស្រាប់តែនៅពេលដីឡើងថ្លៃ ខាងសុរិយោដីចុះធ្វើប្លង់ប្រពន្ធ័ បែរជាមាន ឈ្មោះ យឹម សំណាង (ពាក់ផ្កាយ៣) និងបក្សពួកចេញមុខមកអះអាងថា ជាដីរបស់គេ និងបានប្តឹងរក្សាការពារ។

បញ្ហានេះត្រូវបានខាងអាជ្ញាធរ មន្ត្រីជំនាញសុរិយោដី បដិសេធមិនចេញប្លង់ឲ្យ។ ទើបពួកគាត់កើតទុក្ខមិនសុខចិត្តក៏លើកគ្នាមកតវ៉ានៅសាលាក្រុងប៉ោយប៉ែតនេះតែម្តង។​ ក្នុងការតវ៉ានេះ ប្រជាពលរដ្ឋ មកស្នើសុំដល់អាជ្ញាធរ ជួយដល់ពួកគាត់ គឺ

១- សំណូមពរដល់អាជ្ញាធរ ជួយដោះស្រាយវិវាទដីធ្លី,​

២- សំណូមពរឲ្យចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី (ប្លង់ប្រពន្ធ័)។

ក្រោយពីតំណាងប្រជាពលរដ្ឋបានជួបជាមួយតំណាងអាជ្ញាធរក្រុងរួច នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃដដែល តំណាងប្រជាពលរដ្ឋ បានមកប្រាប់ដល់ប្រជាពលរដ្ឋទាំងនោះ តាមការសន្យារបស់លោក ទូច មុន្នី អភិបាលរងក្រុង ផងដែរ ។​ បន្ទាប់មកការតវ៉ានោះត្រូវបានបញ្ចប់ក្រោយការចេញមកសម្របសម្រួលរបស់លោក ទូច មុន្នី អភិបាលរងក្រុងប៉ោយប៉ែត ដោយក្នុងនោះ លោកបានបញ្ជាក់ថា៖

ទី១- អាជ្ញាធរទទួលយកសំណើរ​ និងបណ្តឹងរបស់ពលរដ្ឋ និងរាយការណ៍ជូនថ្នាក់លើដោះស្រាយ ជូនពលរដ្ឋក្នុងរយៈពេល២ថ្ងៃ,​

២-អាជ្ញាធរសំណូមពរដល់ពលរដ្ឋ ត្រូវបញ្ឈប់ការតវ៉ា សូមឲ្យត្រឡប់ទៅផ្ទះវិញសិន និងមិនត្រូវមានអំពើហិង្សា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ