ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ត្រី​ សំ​ តុលា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី សុន​ វណ្ណៈ

8 ខែ មុន 66 តូ សុផល

ខេត្តកណ្តាល៖ ថ្ងៃសុក្រ ទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី​ សំ​ តុលា​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល​ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ រួមមានលោកមេបញ្ជាការរងខេត្ត មន្ទីរទាំង៥ សេនាធិការដ្ឋាន មូលដ្ឋានក្រុង ស្រុកទាំង១១ និងប្រតិភូអមសាលាដំបូងខេត្តកណ្តាលដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងតំណាងដ៍ខ្ពង់ខ្ពស់ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី សុន​ វណ្ណៈ​ នាយការិយាល័យបទល្មេីសយោធា​ កងរាជអាវុធហត្ថខេត្តកណ្តាល។


លោកឧត្តមសេនីយ៍ត្រី​ សំ​ តុលា និងលោក ឯក ស៊ុនរស្មី បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព យ៉ាងក្រៀមក្រម និងសោកស្តាយបំផុត ចំពោះកាបាត់បង់លោកវរសេនីយ៍​ និងសូមវិញ្ញាណក្ខន្ធលោក បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​។


សូមបញ្ជាក់ថាសព លោកវរសេនីយ៍ត្រី សុន​ វណ្ណៈ​ បានទទួលមរណភាពនៅថ្ងៃពុធ​ ទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៤១ឆ្នាំ ដោយរោគាពាធ។ សព​លោកវរសេនីយ៍ត្រី សុន​ វណ្ណៈ​ ត្រូវបានតម្កល់ធ្វេីបុណ្យ​ នៅគេហដ្ឋាន​ សង្កាត់​បឹងទំពុន​ ខណ្ឌមានជ័យ​ រាជធានីភ្នំពញ​ សពនឹងត្រូវធ្វេីពិធីបូជានៅឈាបណដ្ឋានវត្តសន្សំកុសល ស្ថិតនៅសង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ