ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងអាយុ០៨ឆ្នាំម្នាកលង់ទឹកស្លាបយ៉ាងអាណោចអាធ័ម!

6 ខែ មុន 16 តូ សុផល

ខេត្តត្បូងឃ្មុំ៖ មានករណីក្មេងលង់ទឹកស្លាប់មួយកើតឡើងត្រង់ចំណុចរណ្ដៅដីកាយធ្វើផ្លូវ (ដីឃុំ)ស្ថិតនៅភូមិត្រពាំងបី ឃុំគរ  ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហេតុការនេះបានកើតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង១៣ និង៣០នាទីបង្កាឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

យោងតាមរបាយការពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះ មាន ឈ្មោះ មីត ហ្វាអុីលីន ភេទប្រុស អាយុ ០៨ឆ្នាំ ជនជាតិចាម បានចុះលេងទឹកជាមួយ និង មិត្តភ័ក្រហើយ បានលង់ទឹកស្លាប់នៅ ចំណុចកើតហេតុខាងលើតែម្ដង។

សមត្ថកិច្ចបានបន្តទៀតថាបន្ទាប់ពីបានទទួលព័ត៌មានថាមានក្មេងលង់ទឹកភ្លាម កំលាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគរបានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវលើសពសន្និដ្ឋានថាសពពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

សាកសពបន្ទាប់ពីសមត្ត្ថកិច្ចធ្វើកោសល្យវិច័យហើយត្រូវបានប្រគល់ឱ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃនី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!