ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! ចាក់សម្លាប់គ្នា រឿងដុំសាច់ជូរ?

7 ខែ មុន 67 តូ សុផល

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង ០០នាទី នៅចំណុចលើភ្នំខៀវ ស្ថិតនៅក្រុមទី២៧ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យស្លាប់មនុស្សម្នាក់ មិនទាន់ស្គាល់អត្តសញ្ញា ( ភេទប្រុស ) ។

ជនរងគ្រោះត្រូវបានអញ្ញាតជន យកវត្ថុរឹងស្រួចចាក់ចំកញ្ចឹងក ខាងស្តាំបណ្តាលដួលស្លាប់នៅនឹងកន្លែង ។

ឆ្លងតាមការធ្វើកោសលវិច័យរបស់ការិយាល័យនគរបាលបច្ចេកទេស និងលោកវេជ្ជបណ្ឌិត សាកសពនេះត្រូវជនសង្ស័យយកវត្ថុរឹងមានចុងស្រួចចាក់ចំកញ្ចឹងកពីខាងក្រោយបណ្តាលអោយស្លាប់នៅកន្លែង ។

បន្ទាប់ពីប្រមូលពត៌មានជុំវិញកន្លែងកើតហេតុ និងការស្រាវជ្រាវយ៉ាងហ្មត់ចត់ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី ។

ជនសង្ស័យឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖
ដែកឆាប ០១ដើម ( ឧបករណ៍ប្រព្រឹត្តិបទល្មើស )
កាំភ្លើងជ័រខ្លី ០១ដើម ពណ៌ខ្មៅ ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាក់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ។

ករណីនេះកើតឡើងដោយសារ នៅយប់កើតហេតុ ជនរងគ្រោះបានមកទិញគ្រឿងញៀនពីជនសង្ស័យ ពេលនោះជនសង្ស័យបានយកសាច់ជូ បន្លំធ្វើជាគ្រឿងញៀន ( ម៉ាទឹកកក ) ដើម្បីលក់ទៅឲ្យជនរងគ្រោះក្នុងតំលៃ ៣៥,០០០រៀល នៅពេលដែលជនរងគ្រោះយកទៅប្រើប្រាស់ទើបដឹងថា ជាសាច់ជូរ ក៏បានទៅរករឿងជនសង្ស័យ និងបានយកដាវដេញកាប់ជនសង្ស័យ ពេលនោះក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យក៏ទាញដែកចាបដែលទុកនៅក្នុងកេះឈើ ចាក់ទៅលើជនរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះរងរបួសរហូតដល់បាត់បង់ជីវិត ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!