ព្រឹតិ្តការណ៍ថ្មីៗ

គួរឲ្យរន្ធត់! បុរសម្នាក់ ជិះម៉ូតូទៅបុករង្វង់មូលនាងកាន់គួរស្រូវ បោកក្បាល​ស្លាប់ភ្លាមៗមួយរំពេច

9 ខែ មុន 85 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿន

ហើយបានជ្រុលទៅបុកនឹងរង្វង់មូលគួរស្រូវយ៉ាងពេញទំហឹង ដោយខ្លួនឯង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលនាងកាន់គួរស្រូវ លើផ្លូវលេខ២ ក្នុងភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1D-3014 បើកបរដោយឈ្មោះ សេក ដែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូ ស្នាក់នៅភូមិព្រៃគាំម ឃុំព្រៃគាំម ស្រុកអង្គរបូរី ខេត្តតាកែវ បើកបរម៉ូតូពីជើងទៅត្បូង ខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកនឹងរង្វង់មូលគួរស្រូវ ពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានប្រគល់សពជនរងគ្រោះរួមនិងម៉ូតូ ឲ្យខាងសាច់ញាតិក្រុមគ្រួសារ យកទៅរក្សាទុកវិញ និងធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ