ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត​កូរ៉េ​បុកកិនម៉ូតូមួយគ្រឿង បើករត់បាត់​ស្រមោល បន្សល់ទុកសពនារីម្នាក់​ និងបុរសម្នាក់ទៀត​រងរបួសធ្ងន់​ នៅមុខវិទ្យុABC …!

4 ខែ មុន 100 តូ សុផល

រាជធានីភ្នំពេញ ៖​ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់​ ស្ទើតែក្លាយជាទម្លាប់

របស់អស់លោក អ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានា ក្នុងពេលរាត្រី មិនទទួលខុសត្រូវ ហេីយបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួលនិង​តក់ស្លុតបែបណា​ដែរ?

ជាក់ស្ដែង​ស្ត្រីម្នាក់ បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាង​អាណោចអាធ័ម​ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្ត​សង្គ្រោះមកដឹកបញ្ជូននៅមន្ទីរពេទ្យលោកលោកសង្ឃភ្លាមៗ​ ខណៈពេលកំពុងជិះម៉ូតូឌ្រីមសង់មួយគ្រឿងឌុបគ្នា តាមផ្លូវ ស្រាប់តែត្រូវរថយន្តកូរ៉េមួយគ្រឿង (មិនចាំស្លាកលេខ​) បេីកមកបុកកិនរួចបើករត់គេចបាត់ស្រមោល។

ហេតុការណ៍ដ៍រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍្ត​ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវទំនប់៧មករា ត្រង់ចំណុចទល់មុខស្ថានីយ៍វិទ្យុABC ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ខណៈដែរសមត្ថកិច្ចកំពុងស្រាវជ្រាវ ។

តាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ឌុបនារីម្នាក់ ជិះម៉ូតូហុងដាឌ្រីម (Honda Dream) ស៊េរីឆ្នាំ​២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1H-4175 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ពីត្បូងទៅជើងក្នុងល្បឿនធម្មតា ខណះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង (មិនចាំស្លាកលេខ) បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង​ ក្នុងទិសដៅពីជើងទៅត្បូងបញ្ចាស់ទិសគ្នា ហើយបានបុកម៉ូតូយ៉ាងពេញទំហឹង និងកិនចំក្បាលនារីម្នាក់បណ្ដាលឲ្យបែកធ្លាយខួរស្លាប់មួយរំពេញ រីឯយុវជនម្នាក់ជាអ្នកឌុបបានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ ។​ ចំណែកឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុករងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចនិងទាក់ទងស្វែងរកក្រុមគ្រួសារឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រជាពលរដ្ឋ​​ទូទៅ​​បានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើ​របស់អ្នកបើកបរមួយចំនួន ដែល​បង្កគ្រោះថ្នាក់ហើយបើករត់គេចចេញពីកន្លែងកើតហេតុនោះ រហូតពេលខ្លះពួកគាត់ជួយដេញឃាត់បានម្ដងៗ ពិបាកទប់កំហឹង​ ព្រោះតែការបេីកបរ​ដោយមិនមានការទទួលខុសត្រូវបែបនេះ៕ (អត្ថបទរូបភាព​ បងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!