ព្រឹតិ្តការណ៍ថ្មីៗ

បុរសខ្លាំង ​ផ្លែ​ផ្កា​ដាក់​មន្ត្រី​នគរ​បាល​ ស្លៀកពាក់​ស៉ី​វិល​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន យកទៅ​ណែនាំ​

6 ខែ មុន 203 តូ សុផល

ភ្នំពេញ​៖​ បុរសស្រវឹងស្រាម្នាក់​ក្នុង​ចំណោម​៣នាក់អង្គុយហូបមីឆា ក្លែមពាក្យសម្តីផ្លែផ្កា​ដាក់មន្ត្រីនគរបាល

​ស្លៀកឯក​សណ្ឋាន​ស៉ីវិល​ដែល​កំពុង​អង្គុយហូប​មីឆា​ជិតគ្នា​ បង្ក​ឲ្យកេីតជា​ជម្លោះ​ផ្អេីលសមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​អន្តរាគមន៍​ កាលពីវេលាម៉ោង​១១និង៣០នាទីយប់ ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ត្រង់ចំណុច​តូប​លក់​មីឆា​មួយ​កន្លែង​ ក្បែរ​ស្តុប​ផ្សារដីហុយ​ តាមបណ្ដោយ​ផ្លូវ​ហាណូយ​ ស្ថិតក្នុងភូមិ​រោង​ចក្រ​ សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពីសមត្ថកិច្ចមូលដ្ឋាន​បាន​ប្រាប់​ថា​នៅ​មុន​ពេល​កើត​ហេតុ​ មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​គោកឃ្លាង​ម្នាក់​សូមមិន​បញ្ចេញ​ឈ្មោះ​ បានទៅ​អង្គុយ​ហូបមីឆា​នៅ​កន្លែង​កេីតហេតុ​ខាងលេី​តែម្នាក់​ឯង​ ដោយស្លៀក​ពាក់​​ឯកសណ្ឋាន​ជាស៉ីវិល​ បន្ទាន់​ពីរ​បំពេញ​ការងារ​ចប់រួចរាល។

ហេីយ​ស្រប​គ្នានោះដែល​ ក៏មាន​បុរសម្នាក់​ដែល​មាន​ស្ថានភាព​ស្រវឹង​ខាងលេីរួមទាំងបក្សពួក​ចំនួនពីរនាក់ទៀត​ បាន​កំពុង​អង្គុយ​ហូប​គុទាវនៅតុជិតគ្នានោះផងដែរ។ លុះដល់វេលាកេីត​ហេតុ​ ខណៈពេលដែល​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ខាងលេី​កំពុង​តែ​ហូប​មីឆា​ ក៏ស្រាប់​តែ​មាន​ថ្នាក់​លេី​បាន​ហៅ​មន្ត្រី​នគរបាល​នោះ​ តាម​វិទ្យុ​ទាក់ទង​(អាយឌី)​ ដោយនិយាយ​ជា​ភាសា​បច្ចេកទេស​របស់​មន្ត្រី​ប៉ូលិស​ថា​”​ ចាក់​អា​ជន្លេន​មក​វិញ​បន្តិច​”​។ ភ្លាមៗនោះ​បន្ទាន់​ពី​បុរស​ដែល​ស្រវឹង​ស្រា​ខាងលើ​បាន​លឺ​ការ​សន្ទនា​តាម​វិទ្យុ​ទាក់ទង​របស់​មន្ត្រី​នរគបាល​រួចមក​ ក៏បាន​ចាប់ផ្តេីម​និយាយ​​ផ្លែ​ផ្កា​ដៀមដាម​​ដោយលឺៗថា”​អាជន្លេននឹងជា​ជន្លេន​ចាក់ដី​ឬក៏​ជន្លេន​ស្អីហា”។ ​

បន្ទាប់​មក​ពាក្យ​សម្តី​របស់​បុរស​ស្រវឹង​នោះ​ ក៏បាន​លឺដល់​មន្ត្រី​នរគបាល​ខាងលេី​ រួច​ក៏បណ្តាល​ឲ្យ​កេីត​ជា​ជម្លោះ​ពាក្យសម្តីឈ្លោះ
ប្រកែករវាងអ្នកទាំងពីរខាងលើយ៉ាងត្រឹង​សរសៃ​ក​ដាក់គ្នា​ បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូល​ដ្ឋាន​ធ្វេីការ​ចុះ​មក​អន្តរាគមន៍​ ឃាត់​និង​បាន​នាំយកបុរសដែលស្រវឹងនិយាយដៀមដាម​ទៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដេីម្បី​ធ្វេីការ​សាកសួរនាំ​ភ្លាម​ៗ​តែម្ដង​។

ក្រោយ​ពេល​កើត​ហេតុ​បន្ទាន់​ពី​កម្លាំង​សមត្ថកិច្ចធ្វេីសាកសួរនាំទៅបុរសដែលស្រវឹង​និយាយដៀមដាមប្រមាណមន្ត្រីនរគបាលខាងលេីរួច​មក​ សមត្ថកិច្ច​ក៏សម្រេច​ធ្វេីការ​កិច្ច​សន្យា​អប់រំ​ណែនាំ​បុរស​ខាងលេី​ លែង​ឲ្យ​មាន​ការនិយាយ​ដៀមដាម​លេីកក្រោយទៀត​ទៅលេី​កងកម្លាំង​សមត្ថកិច្ច​ ហេីយ​ក៏ឲ្យ​សាច់ញាតិ​មកធ្វេីការ​ធានា​យក​ត្រលប់​ទៅ​ផ្ទះ​វិញ​ទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!