ព្រឹតិ្តការណ៍ថ្មីៗ

William Guang លាតត្រដាងគ្មានសល់ ជុំវិញ ការអនុវត្តន៍សាលដីកា តុលាការ ខុសប្រក្រតី នៅស្រុកព្រៃនប់

4 ខែ មុន 485 តូ សុផល

William Guang ៖ យុត្តិធម៌ពិតជាមាន បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរកឃើញតំរុយថា ករណី សាលាខេត្តព្រះសីហនុ អនុវត្តន៍សាលដីកាតុលាការ ខុសប្រក្រតី រហូតនាំអោយមានការប្រើកម្លាំងប្រដាប់អាវុធនិងទាហានសរុប ៣០០នាក់ ឈានដល់ថ្នាក់ វាយ សំពង បាញ់ ពលរដ្ឋអោយរងគ្រោះនៅភូមិគគី ឃុំ បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីយកដី «រដ្ឋ» អោយឧកញ៉ា នឹងមន្ត្រីធំ នៅពីក្រោយចាំស្រូបផលប្រយោជ៍នោះឥលូវនេះសម្ដេចតេជោ បានសម្រេចណែនាំអោយក្រសួងកសិកម្ម ធ្វើការនរាករណ៍សេចក្ដីស្នើសុំឆ្វៀលដីនោះមកជាដីរដ្ឋវិញហើយ។

បានន័យថា ដីនោះជាដីរដ្ឋ ដែលគេបង្កើត ស្ថានការណ៍ជំលោះដីធ្លីឈ្លោះដណ្ដើមដីរដ្ឋ ហើយតុលាការ សម្រេចដោយឈរលើ  ឯកសាគតិយុត្តិមិនប្រក្រតី ក្នុងការកាត់ដីរដ្ឋ អោយឯកជន ដែលដើមបណ្ដឹងមិនមែនជាអាជ្ញាធររដ្ឋ។

ករណីនេះ យើងខ្ញុំបានតាមដានជិត៤ខែមកហើយ រហូតដល់ពេលអនុវត្តន៍សាលដីកាយើងខ្ញុំបានចុះស្រាវជ្រាវផ្ទាល់ ឈានដល់ការបានពន្លឺ តម្រុយ ភស្តុតាង រៀបជារបាយការណ៍ ២លើក សរុបចំនួន ៧ ទំព័រដាក់ជូនរដ្ឋាភិបាល និងជជែកក្នុងអង្គប្រជុំដេញដោលជាមួយក្រសួងមហាផ្ទៃលើករណីនេះយ៉ាងស្វិតស្វាញបំផុតកាលពីថ្មីៗនេះ

យើងខ្ញុំអបអរចំពោះលទ្ធផលនេះ តែយើងខ្ញុំទន្ទឹងចំពោះការអនុវត្តនច្បាប់បន្ថែមទៀត លើក្រុមបុគ្គលជាប្រព័ន្ធដែលអាងអំណាចឃុបឃិតគ្នាយកដីរដ្ឋទាំងនេះបន្ថែមទៀត

សូមអានរបាយការណ៍លំអិតនៅខាងក្រោម ៖

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!