ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលក្រុងព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ដោះស្រាយបញ្ហាប្រឈម និងដាក់ផែនការទិសដៅអនុវត្តបន្ត

1 ខែ មុន 47 តូ សុផល

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី ១៤ កុម្ភៈ ២០១៩ លោក អុី សុខ ឡេង អភិបាលក្រុងព្រះសីហនុ ដឹកនាំប្រជុំក្រុមការងារប្រតិកម្មរហស័ក្រុងនិង ដឹកនាំប្រជុំត្រួតពិនិត្យការងារប្រចាំខែ ដោះស្រាយបញ្ហាប្រឈម និងដាក់ផែនការទិសដៅអនុវត្តបន្ត ដូចខាងក្រោម ៖

១ ក្រុមការងារប្រតិកម្មរហ័សសូមធ្វើការឆ្លើយតប ឬ ចូលរួមបកស្រាយបំភ្លឺប្រកបដោយក្រមសីលធម៌នូវព័ត៍មានដែលមាន ការប្រឌិត បំបោង និងញុះញុង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ( ហាមប្រើពាក្យអសុរោះ )។

២ សូមឲ្យក្រុមការងារផ្តល់នូវព័ត៌មានពិត និងទទួលយកនូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានធ្វើការសំណូមពរ ដើម្បីរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា ដោយឡែកបញ្ហាហួសសមត្ថភាពក្រុង ក្រុងនឹងធ្វើរាយកាណ៍ជូនថ្នាក់ដឹកនាំដើម្បីដោះស្រាយ និងមានវិធានការបន្ត ។

៣ គណៈបញ្ជាការឯកភាពសង្កាត់ ក៏ដូចជាកងកំលាំងប្រដាប់អាវុធទាំងបីដែលជាសេនាធិការឲ្យរដ្ឋបាលក្រុងត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវលើ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន ល្បែងស៊ីសងគ្រប់ប្រភេទដែលខុសច្បាប់ នៅមូលដ្ឋាន ពិសេសត្រូវពង្រឹងការងាររបស់មេភូមិ។

៤ រាល់សំណង់ណាដែលមានការសងសង់គ្មានលិខិតអនុញ្ញាត សាងសង់លើចំណីសាធារណៈរបស់រដ្ឋ ចំណីអូរ គឺមិនអាចអនុញ្ញាតឲ្យមានការសាងសង់ជាដាច់ខាត ។

៥ ចំពោះទោចក្រយាន្ត ឬ រថយន្តទាំងឡាយណាដែលធ្វើការចតគ្មានសណ្តាប់ធ្នាប់លើទ្រូងផ្លូវសាធារណៈដែលធ្វើឲ្យមានការកកស្ទះចរាចរ នឹងត្រូវធ្វើកំណត់ហេតុ ឃាត់មករក្សាទុកនៅ សាលាក្រុងជាបណ្តោះអាសន្ត។

៦ សង្កាត់លេខ១ ត្រូវធ្វើស្ថិតិអ្នកដែលធ្វើការលក់ដូរនៅមុខរោងចក្រស្រាបៀអង្គរ និងមុខរោងចក្រញូស្តារ ឲ្យបានច្បាស់លាស់មករដ្ឋបាលក្រុង ដើម្បីងាយគ្រប់គ្រង និងមានវិធានការទប់ស្កាត់ការពង្រីកបន្ថែមចំនួនអ្នកលក់ដូរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!