ព្រឹតិ្តការណ៍ថ្មីៗ

ឡូយកប់! Google នឹងដាក់ Wi-Fi ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃនៅក្នុងប្រទេសហ្វីលីពីន

6 ថ្ងៃ មុន 29 តូ សុផល

Android Authority៖ ក្នុងអំឡុងសន្និសីទរបស់ក្រុមហ៊ុន Google នៅប្រទេសហ្វីលីពីនដែលបាននឹងកំពុងប្រព្រឹត្តិទៅនោះ ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះបានប្រកាសថា

ខ្លួននឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធី Google Station របស់ខ្លួននៅបណ្តាប្រទេសមួយចំនួនដោយក្នុងនោះក៏មានប្រទេសហ្វីលីពីនដែរ។

Google Station គឺជាកម្មវិធីផ្តល់ជូនសេវាប្រើប្រាស់អ៊ីនធើណេតឥតខ្សែ (Wi-Fi hotspots) ដោយឥតគិតថ្លៃទៅកាន់តំបន់ដែលមានប្រជាជនច្រើនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាស្ថានីយឡានក្រុងនិងព្រលានយន្តហោះជាដើមដោយក្នុងនោះប្រទេសដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធី Google Station នេះរួមមានដូចជាប្រទេសឥណ្ឌា, ម៉ិកស៊ិក, នីហ្សេរីយ៉ានិងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៣ទៀតគឺប្រទេសឥណ្ឌូនេស៊ី, ថៃនិងមកទល់ពេលនេះក៏រួមមានប្រទេសហ្វីលីពីនផងដែរ។

នៅក្នុងប្រទេសហ្វីលីពីន កម្មវិធី Google Station នេះនឹងត្រូវតម្លើងចំនួន៥០ទីតាំងគិតត្រឹមចុងខែកុម្ភៈនេះដោយភាគច្រើននៃទីតាំងទាំងនោះស្ថិតនៅក្នុងទីក្រុង ម៉ានីល (Manila) និងទីក្រុង ឃីហ្សន (Quezon) ក្នុងជំហានដំបូងហើយផែនការបន្ទាប់គឺដាក់ឲ្យប្រើប្រាស់ក្នុងតំបន់គ្មានសេវានិងតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់នៅក្នុងឆ្នាំ២០១៩នេះ។

គួរឲ្យដឹងថា សេវាកម្មប្រើប្រាស់អ៊ីនធើណេតដោយឥតគិតថ្លៃក្នុងប្រទេសហ្វីលីពីនដែលត្រូវបានរៀបចំទ្បើងដោយក្រុមហ៊ុន Google នេះនឹងផ្តល់ឲ្យប្រជាជននូវសេវា Wi-Fi ឥតគិតថ្លៃសម្រាប់រយៈពេល៣០នាទីក្នុងមួយលើកដោយពួកគេនឹងទាមទារឲ្យចុះឈ្មោះម្តងទៀតនៅពេលផុតរយៈពេលកំណត់នេះ។

សម្រាប់គម្រោងខាងលើ ក្រុមហ៊ុន Google បានសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ PLDT និង Smart Communications សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ក្រៅពីនេះ Google ក៏បានសហការជាមួយក្រុមហ៊ុន យូនីលីវើរ (Unilever) សម្រាប់ការផ្សព្វផ្សាយផងដែរ។ ប្រភព​៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!