ព្រឹតិ្តការណ៍ថ្មីៗ

កិនធ្លាយខួរ ស្លាប់មួយរំពេច ករណីគ្រោះថ្នាក់ចារចរណ៍ នៅស្រុកបាកាន

6 ថ្ងៃ មុន 51 តូ សុផល

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តធុនធំមួយគ្រឿង បើកកៀរម៉ូតូ
បណ្តាលឲ្យដួល នៅគ្រាដែលធ្វើដំណើរស្របទិសគ្នា។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង០៣នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច
សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១ ស្ថិត ក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចប្រាប់ថា មុនកើតហេតុគេឃើញរថយន្ត ១គ្រឿង ម៉ាក ហុីយ៉ាន់ដាយ ព័ណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-0285 បើកបរដោយឈ្មោះ ស៊ុន សុផាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុខាងលើ បានកៀរអ្នកជិះម៉ូតូម៉ាក វ៉េវ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1S- 0416 បើកបរដោយឈ្មោះ ម៉ៅ គ្រឿម ភេទប្រុស អាយុ ៥៨ឆ្នាំរស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោង ខេត្តបាត់ដំបង (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ទូច សៀប ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា បណ្តាលឲ្យដួល ធ្វើឲ្យរួមដំណើរខាងក្រោយខ្ទាត់ចូលរថយន្ត កិនធ្លាយខួរស្លាប់មួយរំពេច។

ប្រភពដដែលបន្តទៀតថា បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ និងរថយន្ត បានយកមករក្សាទុកជាបណ្ដោះអាសន្ន ចំណែកអ្នកបើកបររថយន្តបានឃាត់ខ្លួនដើម្បីបន្តនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!