ព្រឹតិ្តការណ៍ថ្មីៗ

Update! អគ្គិភ័យ ឆេះរថយន្ដដឹកប្រេងនៅស្ថានីយ៍ប្រេ​ង សូគីមិច​ នៅកំពង់ស្ពឺ

6 ខែ មុន 29 តូ សុផល

ខេត្តកំពង់ស្ពឺ​ ៖ ករណី​អគ្គីភ័យ​មួយបានឆាបឆេះរថយន្ដមួយគ្រឿងដឹក​ប្រេ​ងឥន្ធនៈសូគីមិច​ បង្ក​កា​រភ្ញាក់​ផ្អេីល​ដល់បងប្អូនប្រជាពលរដ្ឋ​តែត្រូវ​បានក​ង​កំលាំងនគរបាលចេញប្រតិបត្ដិការ​គ្រប់គ្រង​ស្ថានការ​ពន្លត់​បា​នទាន់ពេលវេលា។

ហេតុការណ៍​អគ្គីភ័យ​នេះបានកេីតឡេីងនៅវេលាម៉ោង​១៣:៥៧នាទីរសៀល​ ថៃ្ងព្រហស្បត្ដិ៍​ ទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​​ នៅចំណុចស្ថានីយប្រេងឥន្ទនៈសូគីម៉ិច​ លឹម ឈុនទ្រី​ ផ្លូវជាតិ​លេ​ខ​៤​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​

ម្ចាស់​ស្ថានីយ​ឈ្មោះ​ លឹម​ឈុនទ្រី​ បញ្ជាក់​ ស្ថានីយ​ប្រេង​ករណីអគ្គីភ័យនេះធ្លាប់កេីតឡេីងកាល​ពីឆ្នាំទៅមួយនៅស្ថានីយ៍នេះដែរដោយសារតែ​ជាងផ្សាដែកធ្វេីសកម្មភាពប្រ​ ក់ដំបូលផ្សាដែកខ្ទៀតផ្កាភ្លេី​ងទៅប៉ះជាមួុយប្រេងហូរហៀនៅលេីឥដ្ឋក៏ប​ណ្ដាលអោយឆេះតែម្ដង។

មូលហេតុ​ គឺបណ្ដាល​មក​ពីរថយន្ដដឹកប្រេ​ងខ្នាតតូច​ (ដឹកតាមប៊ីដុង)​បង្កអោយហៀប្រេងចេ​ញក្រៅប៉ះជាមួយកំដៅម៉ាសុីន​ ក៏កេីតមានការឆាបឆេះទៅជាអគ្គីភ័យតែម្ដង​។

តាមការបញ្ជាក់ពី​លោកឧត្តមសេនីយ៍​ត្រី​ អ៊ុម​ ប៊ុនធឿន​ ស្នងការរង​ បានអោយដឹង​ថា​ ក្នុងហេតុកា​រ​ណ៍​គ្រោះថ្នាក់​ឆេះឡានដឹកប្រេង​នេះ​ រថយន្ត​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ចេ​ញ​ជួយអន្ដរាគមន៍​ចំនួន​ ០៣ គ្រឿង​ និងរថយន្ដរប​ស់ម្ចាស់ស្ថានីយ៍ចំនួន​ ០២​គ្រឿង​ ប្រេីទឹកនិងទឹក​សាប៊ូ​ អស់ចំនួន​ ១០​ឡាន​ ទេីបអាចគ្រប់គ្រងស្ថា​នការណ៍បានទាំងស្រុង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!