ព្រឹតិ្តការណ៍ថ្មីៗ

ចាប់៤នាក់មកពិនិត្យទឹកនោម មានផ្ទុកសារធាតុញៀនទាំងអស់!

5 ថ្ងៃ មុន 27 តូ សុផល

ភ្នំពេញ៖ បុរស០៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ទប្រើប្រាស់គ្រឿងញៀន។កាលពីវេលាម៉ោង ២៣និង៣៥នាទីយប់ថ្ងៃទី១៣ កុម្ភះ ២០១៩ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន៤នាក់
ទី ១ ឈ្មោះ ផាត់ ស៊ីង អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី២ ឈ្មោះ អ៊ុក តុលា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិព្រែកតាកុយ ឃុំពងទឹក ស្រុកដំណាក់ង្អើ ខេត្តកំពត  ។
ទី៣ ឈ្មោះ តាក់ មើន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ទី៤ ឈ្មោះ ឡែម លី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើខណះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០៤នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជាលទ្ធិ ផលឃើញថាបុរសទាំង០៤នាក់ក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀនក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!