ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ពីរនាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត

5 ថ្ងៃ មុន 22 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី១៣ ខែគុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងរន្ធត់រវាងរថយន្តនិងរថយន្តបុកគ្នាពេញទំហឹងក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាបណ្តាលឲ្យជនរងគ្រោះចំនួនពីរនាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងពីរនាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ១-សោម សុីដេត(ស្លាប់) ភេទប្រុស អាយុ៤៦ឆ្នាំ ជាតៃកុងរថយន្ត រថយន្តតូច រ ទី២-ឈ្មោះ ហង់ សីហា (ស្លាប់) ភេទប្រុស អាយុ៣៧ឆ្នាំ នាក់ទាំងពីររសនៅឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនសក់ខាងលើត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯជនរងគ្រោះពីរទៀតរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ខេត្តបាត់ដំបង៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!