ព្រឹតិ្តការណ៍ថ្មីៗ

Breaking News: អគ្គិភ័យ កំពុងឆាបឆេះ ហ្គារ៉ាស់សាំង ឈុន ទ្រី ក្នុងទីរួមខេត្តកំពង់ស្ពឺ

4 ខែ មុន 123 តូ សុផល

កំពង់ស្ពឺ៖  យោងតាមសេចក្តី របស់ សមត្ថកិច្ច បានប្រាប់ ធី អិន​ អិន ថា ខណ:នេះ កំពុងមានអគ្គិភ័យ ឆាបឆេះ ហ្គារ៉ាស់សាំង យីហោ ឈុន ទ្រី

នៅម្ដុំផ្សារកំពង់ស្ពឺ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ២ និង២៣នាទី រសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ ខណ:នេះរថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច បានចេញអន្តរាគមន៍ហើយ។

សមត្ថកិច្ចប្រាប់ថា មូលហេតុដែលបណ្តាលអោយមានអគ្គិភ័យខាងលើ ផ្តើមចេញពីរថយន្តដឹកប្រេងនិងប៊ីដុងខុសបប្ចេកទេមួយគ្រឿង ឈប់មិនបានពន្លត់ម៉ាស៊ិន។ ហើយករណី អគ្គិភ័យនេះ មិនទាន់ឆាប់ឆេះ ហ្គារ៉ាស់សាំង នៅឡើយទេ។

ព័ត៌មានលម្អិត នឹងផ្សាយពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!