ព្រឹតិ្តការណ៍ថ្មីៗ

ផ្ដាច់ជីវិតបុរសម្នាក់​ កណ្ដាលផ្លូវ! រថយន្តកាមារីបាឡែនបើកវ៉ាជែងក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿង​ នៅជាតិលេខ១

2 ខែ មុន 29 តូ សុផល

ខេត្តកណ្ដាល​ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ​ បានកើតឡើង​នៅថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច នព្វស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៣.០២.២០១៩

វេលាម៉ោង១៩:៣៥នាទីយប់ នៅ់លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៧-២៨
ចំណុច ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះបង្កឡើងដោយរថយន្តម៉ាក TOYOTA CAMRY (បាឡែន) ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ ២AH-២៩១២ អ្នកបើកបរ (រត់គេចខ្លួន) មានទីសដៅពីភ្នំពេញ ទៅអ្នកលឿង តាមផ្លូវជាតិលេខ១ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តកុងតាន័រ០១គ្រឿងមិនស្គាល់ម៉ាក់ មកបុក ជាមួយម៉ូតូម៉ាក់HONDA DREAM ១២៥ សេរី២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1F-7415 បើកបរដោយឈ្មោះ អ៊ិន​ បារាំង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែរាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមានទិដៅផ្ទុយគ្នា បណ្តាលឧ្យស្លាប់ អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។ ចំណែកសពត្រូវបានប្រគល់ឧ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ម៉ូតូខូចធ្ងន់រថយន្តខូចស្រាល យកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋានស្រុកកៀនស្វាយ។

បើតាមការសន្និដ្នានរបស់សមត្ថកិច្ច ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែស។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!