ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងស្រី វ័យទើប១៥ឆ្នាំ បានលួចរត់គេចចេញពីផ្ទះនោះ មកផ្ទះវិញហើយ!

6 ថ្ងៃ មុន 84 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ១២ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២៣​ និង ០០នាទីក្មេងស្រីម្នាក់ ឈ្មោះ ទន់ មុន្នីរចនា អាយុ ១៥ឆ្នាំមានទីលំនៅភូមិធ្លក សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ បានលួចរត់គេចចេញពីផ្ទះ ។

មុនពេលកើតហេតុ ក្មេងស្រីខាងលើបានអង្គុយញាំបាយជាមួយឱពុកម្តាយ ហើយម្តាយសួរទៅកូនស្រីថា ទៅរៀនរាល់ថ្ងៃម៉េច មិនដែលឃើញសៀវភៅតាមដានការសិក្សាអញ្ចឹង ?

កូនស្រីឆ្លើយថា គ្រូធ្វើបាត់សៀវភៅនោះហើយ ហើយកូនស្រីក៏ដើរចូលទៅក្នុងបន្ទប់ រហូតដល់ម៉ោងប្រហែល ២៣ និង ០០នាទី ឱពុកបានលឺសំឡេងអូសកៅអី ប៉ុន្តែមិនបានចេញមកមើលទេ លុះដល់ម៉ោង០៦.៣០នាទីព្រឹកឱពុកបានគោះទ្វាបន្ទប់ហៅ់កូនស្រីតែស្ងាត់ឈឹង។

គាត់ក៏ឡើងទៅបើកបង្អួចទើបដឹងថាកូនស្រីចេញពីផ្ទះតាមទ្វារក្រោយបាត់ទៅហើយ ដោយទុកសំបុត្រ១ច្បាប់នៅក្នុងបន្ទប់។

លោកអធិការក្រុងសួង ប្រាប់ ធី អិន អិន នៅព្រឹកថ្ងៃទី ១៤ កុម្ភៈ ២០១៩ នេះថា ក្មេងស្រីខាងលើបានត្រឡប់មកផ្ទះវិញ កាលពីម៉ោង ២១ និង ០០នាទីយប់ម៉ិញហើយ ដោយអាក់អន់់ចិត្តជាមួយឪពុកបន្តិចបន្តួចក៍ទៅសម្ងំនៅផ្ទះមិត្តភ័ក្តិតែម្តង។ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!