ព្រឹតិ្តការណ៍ថ្មីៗ

លោក ហួរ ម៉េងវ៉ាង បានតំណែង មិនសំចៃកម្លាំង បញ្ជាបង្ក្រាបគ្រឿងញៀន ចាប់បញ្ជូនទៅតុលាការ រាល់ថ្ងៃ

4 ខែ មុន 1251 តូ សុផល

ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ហួរ ម៉េវ៉ាង បានដាក់បទបញ្ជាឱ្យកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខល្បាតក្នុងមូលដ្ឋានខណ្ឌដើម្បីការពារសន្តិសុខសុវត្ថិភាពជួនបងប្អូនប្រជាពលរដ្ឋ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់ពាក់ព័ន្ធការជួញដូរនិង ប្រើប្រាសគ្រឿងញៀនជាបន្តបន្ទាប់កើតហេតុនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ។

យោងតាមរបាយការរបស់សមត្តកិច្ចបានឱ្យដឹងថា ក្នុងពេលបំពេញភារកិច្ចល្បាតនោះកម្លាំងសមត្ថកិច្ចល្បាតបានឃាត់ជនសង្ស័យបានចំនួន៦នាក់ដែលមានឈ្មោះរួមមាន ៖ 

ទី០១ ឈ្មោះ នង ធារុណ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលឡាន ស្នាក់នៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ទី០២ឈ្មោះ ផាត់ ស៊ីង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ទី០៣ឈ្មោះ អ៊ុក តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិព្រែកតកុយ ឃុំពងទឹក ស្រុកដំណាក់ង្អើ ខេត្តកំពត  ។

ទី០៤ឈ្មោះ តាក់ មើន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ទី០៥ឈ្មោះ ឡែម លី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ទី០៦ ឈ្មោះ យ៉ុន សាវ៉ុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈកដហូត ៖ ក្រាមសថ្លា០១កូនថង់តូច , ទូរសព្ទ័ដៃ០១គ្រឿងម៉ាកណូគារចុចពិល និងម៉ូតូ០១គ្រឿង ម៉ាកកូរ៉េ គ្មានស្លាកលេខ និងម្សៅក្រាមសរថ្លា០១កញ្ចប់តូច។

សមត្ថកិច្ចបានបន្តទៀតថាជនសង្ស័យទាំង៦នាក់ត្រូវបានឃាត់ខ្លួននៅកន្លែងផ្សេងៗគ្នាក្នុងមូលដ្ឋានខណ្ឌសែនសុខ។ដើម្បីសន្តិសុខសុវត្ថិភាព  

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលសហការណ៍ជាមួយសមត្ថកិច្ចជួយផ្តល់ដំណឹងចំពោះបុគ្គលណាដែលប្រព្រិតបទល្មើសជួញដូរឬប្រើប្រាស់គ្រឿងញៀនិងបទល្មើសផ្សេងៗ។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ត្រូវឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីដោះស្រាយតាមនិត្តិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!