ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសបុស្តិ៍៉ផ្សារ​ចាស់ ប្រតិកម្ម​យ៉ាង​ខ្លាំង ករណី ចុះផ្សាយខុសពីការពិត!

6 ខែ មុន 56 តូ សុផល

រាជធានី​ភ្នំពេញ ៖ ជាសក្ខីភាពសង្គមបែបណា នោះអ្នកនិពន្ឋនឹងតាក់តែងទៅតាមសម័យកាលជាក់ស្ដែងបែបនោះ តែបើអ្នកនិពន្ឋតាក់តែងខុសពីការពិត នៃសង្គមឬមានទំនោរទៅរកក្រុម ឬក៏រកបក្ខពួកម្ខាង ដោយឈរលើគោលការណ៍លម្អៀង ដោយប្រការច្រើនយ៉ាង នោះអក្សរសិល្ប៍ នៃសង្គមនោះ នឹងគ្មានតម្លៃ ហើយបន្តជួបនូវការភ័នច្រឡំ និងខ្វែងគំនិតគ្នា ពីជំនាន់មួយទៅជំនាន់ ឥតស្រាកស្រាន្ត ស្ទើរតែគ្មានអ្វីប្រកែកបាន។

នាយ​រង​ប៉ុស្តិ៍​ផ្សារ​ចាស់​ ម្នាក់​មាន ឈ្មោះ​ជា សា​រ៉​ន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​រឿង​សារ​ព័ត៌​មាន​មួយ​ ដែល​បាន​ចុះ​ផ្សាយ​គាត់​ថា “ចាប់​បាន​ករណី​កាច់ក​ម៉ូតូ​ចំនួន​២​នាក់ ហើយ​បែរជា​ឱ្យ​ជន​រង​គ្រោះ​សរសេរ​ពាក្យបណ្តឹង​ដោយ​ខ្លួនឯង” និងចំណងជេីងមួយទៀត “ពិតជាហួសចិត្តមែន!​ ពលរដ្ឋខំចាប់ចោរអោយហើយ បែរជាសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារចាស់ ប្រើឲ្យសរសេរពាក្យបណ្តឹង ខ្លួនឯងទៅវិញ” ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១១៨ នៅ​ចំណុច​ប៉ុស្តិ៍​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​លោកនាយ​រង​ប៉ុស្តិ៍​ផ្សារ​ចាស់​ម្នាក់​មាន ឈ្មោះ ជា សា​រ៉​ន បានឱ្យ​ដឹងថា មុន​ពេល​កើតហេតុ ដែល​កើតហេតុ​គឺ​កាលពី​ព្រឹក​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ករណី​ខាង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ ជាមួយ​ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ និង​ចាប់​បាន​មុខសញ្ញា​២​នាក់ ដែល​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​របស់​គាត់ ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី​ឡេ​ត ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX8385 នៅ​លើ​ផ្លូវ​១៣០ សង្កាត់​ផ្សារ​ចាស់​ខណ្ឌដូនពេញ កាលពី​ម៉ោង​៣​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​កើតហេតុ​ព្រឹក​ខាងលើ​នេះ គាត់​ក៏​ចាប់​បាន​ជនសង្ស័យ​នៅ​ផ្លូវ​១០៨ សង្កាត់​វត្ត​ភ្នំ

រួច​ក៏​យក​ទៅ​ប្រគល់​ឱ្យ​នៅ​ប៉ុស្តិ៍​ផ្សារ​ចាស់ ដើម្បី​ធ្វើ​តាម​នីតិ​វី​ធី មិនដឹង​ថា​ជា​យ៉ាង​មិច​នោះ​ទេ បានជា​មាន​អ្នក​សារ​ព័ត៌មាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ចុះ​ផ្សាយ​ទៅ​លើ​រូប​គាត់​ថា ឱ្យ​ជន​រង​គ្រោះជា​អ្នក​សរសេរ​ពាក្យបណ្តឹង ប៉ុន្តែ​គាត់​បាន​និយាយ​ថា គាត់​មិន​បានឱ្យ​ជន​រង​គ្រោះ​សរសេរ​នោះ​ទេ គឺ​ជន​រង​គ្រោះ​គាត់​ជា​អ្នក​សរសេរ​ដោយ​ខ្លួនឯង ។

នៅ​ម៉ោង​កើតហេតុ​យប់មិញ​នេះ គឺ​ជន​រង​គ្រោះ​បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ជាមួយ​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​ បាន​មក​ធ្វើការផ្សាយ​បំភ្លឺ​នៅ​មុខ​ប៉ុស្តិ៍ផ្សារចាស់តែម្ដង ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួម​នឹង​ថ្នាក់ដឹកនាំ​ជ្រាប ហើយ​ជន​រង​គ្រោះ​​គាត់​ក៏​និយាយ​ដោយ​ខ្លួនឯង​ថា ពិតជា​មិន​មាន​សមត្ថកិច្ច​មួយ​រូប​ណា​ មកបង្ខំ​រូប​គាត់​ឱ្យ​សរសេរ​ពាក្យ​បណ្តឹង​នោះ​ឡើយ គឺ​ខ្លួន​គាត់​ជា​អ្នក​សរសេរ​ដោយ​ខ្លួនឯងប៉ុណ្ណោះ ហេីយ​សមត្ថកិច្ច ក៏​ហាម​គាត់​មិន​អោយ​សរសេរ​នោះ​ទេ ពីព្រោះ​នេះ​ជា​ភារកិច្ច​របស់​គាត់ ត៕ (ដោយ​អ្នកកាសែត​រាត្រី)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!